ទោះ Messi&Ronaldo ក៏ធ្វើមិនបាន!!! មានតែ Benzema ប៉ុណ្ណោះដែលស៊ុតចូលគ្រប់ក្រុមទាំងអស់ដែលខ្លួនធ្លាប់ប៉ះ

26462
  • Karim Benzema កាលពីយប់ម៉ិញបានស៊ុតចូលក្រុម Huesca ក្នុងប្រកួតដែល Real Madrid បានទទួលបានជ័យជំនះក្នុងលទ្ធផល ៣-២ ហើយរូបគេក៏បានបង្កើតនូវកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយនោះគឺ ស៊ុតចូលគ្រប់ក្រុមទាំងអស់ដែលគេធ្លាប់ប៉ះនៅលីគកំពូលអេស្ប៉ាញ ដែលជាកំណត់ត្រាមួយដែលសូម្បីតែកីឡាករ Lionel Messi ឬ កីឡាករ Cristiano Ronaldo ក៏មិនទាន់ធ្វើបានដែរ ។

    គិតចាប់ពីចូលរួមជាមួយក្លឹប Real Madrid រយៈពេលប្រមាណមួយទសវត្សរ៍មកនេះរូបគេបានប្រកួតតទល់នឹងក្រុមចំនួន ៣៤ ផ្សេងគ្នាហើយរូបគេសុទ្ធតែបានស៊ុតចូលក្រុមទាំងនេះ ។ កីឡាករឆ្នើម Messi បានស៊ុតចូល ៣៧ ក្រុមក្នុងចំណោម ៤០ ក្រុមដែលគេធ្លាប់ប៉ះដោយមិនទាន់បានស៊ុតចូលក្រុម Cadiz, Murcia និង Huesca នៅឡើយទេ ខណៈដែល Ronaldo បានស៊ុតចូល ៣២ ក្រុមក្នុងចំណោម ៣៣ ក្រុមដែលគេធ្លាប់ប្រកួតជាមួយដោយនៅសល់ក្រុម Leganes មួយប៉ុណ្ណោះ ។

    កំណត់ត្រារបស់ Benzema គឺលើសទាំងកំពូលកីឡាករ Hugo Sanchez ដែលចាកចេញពីលីគកំពូលមួយនេះក្រោយស៊ុតចូលគ្រប់ក្រុមទាំងអស់ដែលគាត់ធ្លាប់ជួប ក៏ប៉ុន្តែគាត់ប្រកួតតទល់បានតែ ៣៣ ក្រុមប៉ុណ្ណោះដែលមានន័យថានៅតិចជាង Benzema ចំនួន ១ ក្រុម ។

    ក្នុងចំណោមកំពូលកីឡាករទាំងនោះមានកំពូលកីឡាកររបស់ Raul មួយរូបទៀតដែលធ្លាប់ស៊ុតចូលរហូតដល់ ៣៥ ក្រុមផ្សេងគ្នាតែនៅសល់ ៤ ក្រុមទៀតដែលគាត់បានជួប តែមិនមានឱកាសបំប៉ោងសំណាញ់របស់ពួកគេ ។ សរុបមកគឺមានតែ Benzema ប៉ុណ្ណោះដែលបានបំប៉ោងសំណាញ់ទីគ្រប់ក្រុមដែលគេបានជួប ហើយច្រើនក្រុមទៀតផងនោះ ៕

    ដោយ៖ ពិទូ

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី