ធ្លាក់ទៀតហើយ!!! ស្ត្រីមានបំផុតម្នាក់របស់រុស្ស៊ី បានធ្លាក់យន្តហោះស្លាប់នៅអាល្លឺម៉ង់យ៉ាងអណោចអធម

16139

ម្ចាស់ភាគហ៊ុនដ៏ធំមួយរូបក្នុងក្រុមហ៊ុនអាកាសចរលំដាប់ទីពីររបស់រុស្ស៊ីបានស្លាប់ក្រោយធ្លាក់យន្ដហោះឯកជនក្នុងប្រទេសអាល្លឺម៉ង់ ។

អ្នកស្រី Natalia Fileva ជាស្ត្រីរុស្ស៊ីមានជាងគេបំផុតមួយរូបនិងជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុនអាកាសចរ S7 បានស្លាប់នៅពេលដែល យន្ដហោះចុះចតនៅព្រលាន Egelsbach ជិតទីក្រុងហ្វ្រែងហ្វើត ។ យោងតាមសារព័ត៌មានក្នុងតំបន់ឱ្យដឹងថាយន្ដហោះឯកជនរបស់អ្នកស្រីបានធ្វើដំណើរពីទីក្រុង Cannes ប្រទេសបារាំង ហើយក៏ស្រាប់តែបាត់ចេញពីរ៉ាដានៅវេលាម៉ោង ១៣:២២ នាទី (ម៉ោងក្នុងតំបន់) ។ អ្នករួមដំណើរម្នាក់និងអ្នកបើកយន្ដហោះក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរនៅក្នុងហេតុការណ៍នេះ ។

សូមរំលឹកឱ្យដឹងផងដែរថា អ្នកស្រី Fileva ត្រូវបានចុះក្នុងទស្សនាវដ្ដី Forbes បានកាលពីឆ្នាំ ២០១៨ ថាជាស្ត្រីមានបំផុតទី ៤ ក្នុងប្រទេសរុស្ស៊ីជាមួយ ទ្រព្យសម្បត្តិសរុបប្រមាណជាជាង ៦០០ លានដុល្លារ ៕

ដោយ៖ រ៉ាយូ

ប្រភព :
theguardian
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី