
តើអ្នកជឿជាក់ប៉ុន្មានភាគរយដែលសង្សាររបស់អ្នកមិនដែលនិយាយកុហកនោះ? ខាងក្រោមនេះសុទ្ធសឹងតែជាឃ្លាដែលមនុស្សប្រុសតែងនិយាយកុហកជានិច្ចតែមនុស្សស្រីនៅតែត្រចៀកសជឿឡើងស្លុង ។
៥/ បងមិនយកសម្បកក្រៅជារឿងសំខាន់ឡើយ
បងមិនស្រលាញ់ស្រីស្អាតឡើយពួកគេស្អាតបានតែសម្បកក្រៅទេ ។ នេះគឺសម្ដីរបស់ព្រានបុរសដែលយកចិត្តអ្នក ។ គ្មានអ្នកណាដែលមិនស្រលាញ់ភាពស្អាតទេ ។ និយាយបានតែមាត់ដល់ពេលឃើញគេស្អាតងាកមើលចង់បាក់ក ។
៤/ អូនចូលចិត្តអីបងតាមទាំងអស់
នេះគឺជាសម្ដីពេលគេញ៉ែដំបូងតែប៉ុណ្ណោះ ។ ប្រាកដណាស់ថាគេមិនអាចតាមចិត្តអ្នកបានគ្រប់ពេលវេលានោះឡើយជាពិសេសគឺនៅពេលដែលស្រលាញ់គ្នាបានមួយរយៈហើយ ។
៣/ ដើម្បីអូនបងអាចផ្លាស់ប្ដូរបានគ្រប់យ៉ាង
បើពេលស្រលាញ់គ្នាដំបូងគេមានទម្លាប់ជក់បារីឬផឹកស៊ីនោះហើយសន្យាថានឹងផ្លាស់ប្ដូរដើម្បីអ្នកនោះកុំជឿឱ្យសោះ ។ នេះគ្រាន់តែលេសឱ្យអ្នកស្រលាញ់គេប៉ុណ្ណោះ ។ ពេលបានអ្នកហើយក៏គេមិនកែចរិតនេះចេញដែរភាគច្រើន ។
២/ គ្មានអ្នកណាអាចជំនួសអូនបានទេ
លើលោកនេះគ្មានអ្នកដែលមិនអាចរស់ដោយខ្វះវត្តមានអ្នកណាទាំងអស់។ គេថារស់មិនអាចខ្វះយើងឬមានអ្នកជំនួសយើងបានតែសាកបែកគ្នាលមើលបើគេមិនរកឃើញអ្នកថ្មីភ្លាមហ៊ាន ភ្នាល់។
១/ បងពិតជារវល់ពិតមែនទើបអូនទាក់ទងមិនបាន
ប្រសិនបើកំពុងស្រលាញ់គ្នាហើយស្រាប់តែបាត់ខ្លួនអស់មួយអាទិត្យពេញដោយទាក់ទងតាមអ្វីមិនបានសោះនោះប្រាកដជាកំពុងមានបញ្ហាហើយ ។ រាល់ហេតុផលសុទ្ធតែជាលេសទាំងអស់ ។ សួរថាបើគេរវល់មែនហើយទាក់ទងមិនចូល តើគេធ្វើការតាមរបៀបណា?
ដោយ៖ នីតា