Ballon d’Or ២០១៩ អាចធ្លាក់ទៅលើកីឡាករទាំង ៥ រូបនេះ តែមិនមែន Messi និង Ronaldo ទេ

9886
  • លទ្ធផលអ្នកឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៨ បានបង្កើតការភ្ញាក់ផ្អើលខ្លាំង ខណៈដែលកីឡាករ Luka Modric បានក្លាយជាម្ចាស់ពានរង្វាន់បុគ្គលដ៏ធំបំផុតមួយនេះ រីឯកីឡាករខ្សែប្រយុទ្ធ Lionel Messi បានត្រឹមជាប់លេខរៀងទី ៥ ប៉ុណ្ណោះ ។ ដោយហេតុនេះហើយលទ្ធផលឆ្នាំបន្ទាប់ក៏អាចនឹងបង្កការភ្ញាក់ផ្អើលស្រដៀងគ្នានេះដែរ ។ ខណះខាងក្រោមនេះជាបេក្ខភាពកំពូលទាំង ៥ ដែលគេព្យាករណ៍ថានឹងអាចឈ្នះ Ballon d’Or ប្រចាំឆ្នាំ ២០១៩ នេះ៖

    ៥/ អ្នកចាំទី Marc-Andre ter Stegen

    អ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់រូបនេះបានបង្ហាញខ្លួនចូលលេង ៣៩ ប្រកួតឱ្យក្លឹប FC Barcelona សម្រាប់រដូវកាលនេះ ហើយមាន ១៦ ប្រកួតដែលគេបិទគ្រាប់បាល់ជាប់មិនឱ្យគូប្រកួតស៊ុតចូលសូម្បីតែមួយគ្រាប់ ។ ក្នុងចំណោមការប្រកួតទាំងនោះ Stegen របូតតែ ៣៤ គ្រាប់ប៉ុណ្ណោះ ។

    ៤/ កីឡាករ Bernardo Silva

    កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះរកបានគ្រាប់បាល់ ១១ គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ១២ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ ។ គេជាផ្នែកមួយដ៏សំខាន់សម្រាប់ក្លឹប Manchester City ទាំងក្នុងការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស និងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ។

    ៣/ កីឡាករ Sadio Mane

    Mane រកបានគ្រាប់បាល់ ២០ គ្រាប់ពីគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ហើយក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៤ ដងផងដែរ ។

    ២/ កីឡាករ Virgil van Dijk

    Van Dijk គឺជាកីឡាករដ៏សំខាន់មួយរូបសម្រាប់ក្លឹបហង្សក្រហម Liverpool ក្នុងរដូវកាលនេះ ។ ក្នុងការបង្ហាញខ្លួនចូលលេងក្នុងការប្រកួតលីគកំពូលអង់គ្លេស ២១ លើកគេបានការពារគ្រាប់បាល់ជាប់ ១៦ ប្រកួតដណ្ដើមបាល់បានសម្រេច ៣៣ លើក និងស្កាត់ការបញ្ជូនបាល់របស់គូប្រកួតបានសម្រេចបាន ៣៧ លើក តួលេខទាំងអស់នេះសមឱ្យគេទទួលបានពានរង្វាន់ធំបំផុតក្នុងវិស័យកីឡាបាល់ទាត់រួចស្រេចទៅហើយ ។

    ១/ កីឡាករ Sergio Aguero

    កីឡាករសញ្ជាតិអាស្សង់ទីនរូបនេះរកបានគ្រាប់បាល់ ២៩ គ្រាប់ក្នុងរដូវកាលនេះពីគ្រប់ការប្រកួតទាំងអស់ ហើយក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៨ គ្រាប់ផងដែរ ។ មិនតែប៉ុណ្ណោះគេអាចនឹងរកបានគ្រាប់បាល់សរុប ៣៥ គ្រាប់បើគិតទាំង 10 ប្រកួតដែលនៅសល់ក្នុងរដូវកាលនេះទៀត ៕

    ដោយ៖ ពិទូ

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី