ស្អាតកប់!!! មិនទាន់ចេញសេរ៊ីឆ្នាំ ២០១៩ ផង លេចគំរូ iPhone X 2020 បាត់ គ្មានស្នាមឆក កាមេរ៉ាក្រោយ ៣ គ្រាប់

30459
  • ក្រុមហ៊ុន Apple នឹងចេញផ្សាយទូរស័ព្ទ iPhone សេរ៊ីថ្មីរបស់ខ្លួននាខែ កញ្ញា ឆ្នាំ ២០១៩ ត្បិតអីម៉ូឌែលឆ្នាំនេះមិនទាន់លេចរូបរាងផងក្រឡេកមើលអ្នករចនាលោក Milos Tomad ក៏បង្ហើបនូវគំនិត ស្រមើស្រមៃរបស់ខ្លួនមួយម៉ូឌែលផ្សេងទៀតដោយប្រើប្រាស់ឈ្មោះថាទូរស័ព្ទ iPhone X 2020 ។

    ចំណុចរសើបត្រង់ការប្រើប្រាស់អេក្រង់ផ្ទៃពេញលែងបន្សល់ស្នាមឆកបន្សំការភ្ជាប់ប្រព័ន្ធស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់លាយឡំរន្ធដោត USB- C និងផ្នែកខាងក្រោយមានកាមេរ៉ា ៣ គ្រាប់ជួរបញ្ឈរ ។ គំនិតនេះរាប់បញ្ចូលជាគំរូដ៏ទាក់ទាញមួយសម្រាប់អតិថិជនអ្នកគាំទ្រផលិតផល Apple ដែលជាការរចនាប្លែកមួយផ្សេងទៀតធៀបទៅនឹងជំនាន់ទូរស័ព្ទ iPhone XS / XS Max នាពេលបច្ចុប្បន្ន ៕

    ទស្សនាវីដេអូទាំងអស់គ្នា៖

    ដោយ៖បូណា

    ប្រភព :
    techmoblog
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី