Mane ៖ Liverpool ត្រូវតែឈ្នះគ្រប់ការប្រកួតទាំងអស់ដើម្បីគ្រងតំណែងជើងឯក Premier League

22466
  • Sadio Mane បានទទូចថាក្លឹបហងក្រហម Liverpool ត្រូវការឈ្នះរាល់ការប្រកួតដែលនៅសេសសល់ទាំងអស់ដើម្បីទទួលបានឱកាសឈ្នះជើងឯកក្របខ័ណ្ឌ Premier League នារដូវកាល ២០១៨/២០១៩ នេះ ។

    Liverpool បានរក្សាក្តីសង្ឃឹមនៃការឈ្នះពានរង្វាន់លីគគំពូលអង់គ្លេសរបស់ពួកគេ បន្ទាប់ពីទទួលជ័យជម្នះដ៏លំបាកបំផុតក្នុងលទ្ធផល ២-១ លើក្លឹប Tottenham Hotspur នៅលើកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ។ ក្រុមរបស់លោក Jurgen Klopp បានត្រលប់ទៅឈរនៅលើកំពូលតារាងវិញដោយមាន ២ ពិន្ទុលើសក្លឹប Manchester City ខណះក្រុមរបស់លោក Pep Guardiola នៅសល់ ១ ប្រកួតទៀតនៅក្នុងដៃ ។

    ក្លឹបមេឃខៀវ Manchester City អាចនឹងឡើងទៅឈរនៅកំពូលតារាងវិញ ប្រសិនបើពួកគេអាចផ្តួលក្រុម Cardiff City នាថ្ងៃពុធនេះ ។ ខណះក្រុមហង្សក្រហម Liverpool សង្ឃឹមថាពួកគេនឹងអាចគ្រងតំណែងជើងឯកក្របខ័ណ្ឌ Premier League សារជាថ្មី បន្ទាប់ពីខកខានអស់រយះពេលជាង ២៩ ឆ្នាំមកហើយ ។

    ខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool កីឡាករ Sadio Mane និយាយថា៖ ” និយាយឱ្យស្មោះទៅខ្ញុំគិតថាយើងត្រូវឈ្នះការប្រកួតទាំងអស់ ។ ទោះបីជាវាមិនងាយស្រួលក៏ដោយ ។ ប៉ុន្តែយើងនៅតែអាចឈ្នះរាល់ការប្រកួត ព្រោះយើងជាក្រុមដ៏ល្អ ហើយយើងលេងបានយ៉ាងល្អ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី