Pique នឹងបង្ហាញខ្លួនទី ១០០ នៅ UCL ពេលប៉ះ Chealsea

16731
  • ការបង្ហាញខ្លួនលើកដំបូងរបស់គេក្នុងការប្រកួតនៅទ្វីបអឺរ៉ុបគឺទល់នឹងក្រុម Fenerbahce នៅថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០០៤ ពេលដែល Pique កំពុងលេងឱ្យក្រុម Manchester United ។

    Image result for Pique

    ចាប់តាំងពីពេលនោះមកលោក Gerard បានលេងការប្រកួតចំនួន ៩៦ ប្រកួតក្នុងក្របខ័ណ្ឌ Champions League (៣ ប្រកួតនៅ Man United និង ៩៣ ប្រកួតជាមួយ Barcelona) និង ២ ប្រកួតក្នុងក្របខ័ណ្ឌ UEFA Super Cup ។

    Image result for Pique

    គាត់បានឈ្នះ ៦០ ក្នុងចំណោម ៩៩ ប្រកួត ក្នុងនោះរូបគេបានស៊ុតបញ្ចូលទីបាន ១១ គ្រាប់ ។ កីឡាករ Pique បានឈ្នះជើងឯកក្របខ័ណ្ឌ Champions League ចំនួន ៤ ដង ក្នុងអំឡុងពេលប្រកបអាជីពបាល់ទាត់របស់គាត់។

    Gerard Pique ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមជើងទីពីរតទល់នឹងក្រុមតោខៀវ Chelsea នៅថ្ងៃពុធស្អែកនេះ ៕

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី