ព្រលានយន្តហោះនៅសិង្ហបុរី បន្តជាប់ចំណាត់ថ្នាក់ចំណតអាកាសយានដ្ឋានល្អបំផុតនៅលើពិភពលោក

15811

ព្រលានយន្តហោះ Changi នៅប្រទេសសិង្ហបុរី នៅតែក្លាយជាចំណតអាកាសយានដ្ឋានល្អបំផុតក្នុងពិភពលោក រយៈពេល ៧ ឆ្នាំជាប់ៗគ្នា នេះបើតាមការទីភ្នាក់ងារស្រាវជ្រាវមួយឈ្មោះធា Skytrax ។ បន្ទាប់ពីចំណតអាកាសយានដ្ឋាន Changi នេះ ក៏មានចំណតអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ, ចំណតអាកាសយានដ្ឋាន Incheon នៅសេអ៊ូល និង ចំណតអាកាសយានដ្ឋាន Hamad នៅដូហា ។

ស្ថាប័ននេះបានចេញផ្សាយកាលពីចុងសប្តាហ៍ថា ចំណតអាកាសយានដ្ឋាន Changi ទទួលបានអ្នកដំណើរ ៦៥.៥ លាននាក់ កាលពីឆ្នាំមុន ដោយខ្លួនបាននិងកំពុងពង្រីកសមត្ថភាព ទទួលតម្រូវការធ្វើដំណើរតាមអាកាសកាន់តែកើនឡើង ។
ចំណតអាកាសយានដ្ឋានមួយនេះបានបង្កើតកន្លែងរង់ចាំទី ៥ ផ្លូវរថយន្តទី ៣ ព្រមទាំងអគារភោជនីដ្ឋានថ្មីៗ សម្រាប់បំពេញសេវាកម្មជូនអ្នកដំណើរកាន់តែល្អប្រសើរផងដែរ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី