ស្អាតណាស់ម៉ែ!! តោះទៅទស្សនាសម្រស់ខាងក្រៅរបស់តួរឯករឿង Friend Zone ទាំងអស់គ្នា ធានាថាម៉ាលង់

7925

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថាតារាសម្តែងវ័យក្មេងដ៏មានប្រជាប្រិយភាពកញ្ញា Baifern បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីព្រឹកម្សិលមិញនេះ ដែលមានការទទួលស្វាគមន៍ពីបណ្តាអ្នកគាំទ្រជាច្រើនផងដែរ ។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺតារាស្រីរូបនេះបានបង្ហាញនូវស្នាមញញឹមទៅកាន់អ្នកគាំទ្រគ្រប់គ្នា ខណៈពេលដែលពូកគេខំរង់ចាំនិងបង្ហាញក្តីស្រលាញ់ចំពោះនាង ។ ដោយក្នុងនោះឃើញថានាងពិតជាមានសម្រស់ស្អាតខ្លាំងជាងនៅក្នុងរឿងទៅទៀត ទោះបីជាតែងខ្លួនបែបសាមញ្ញជាមួយនឹងអាវយឺតខោធម្មតាៗយ៉ាងណាក្តីនោះទេ ។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះអ្នកគាំទ្រដែលបានទៅជួបនាងផ្ទាល់បាននាំគ្នាធ្វើការលួចសរសើរពីរូបសម្រស់របស់នាងនៅខាងក្រៅគ្រប់គ្នាដែលមើលទៅស្អាតបែបធម្មតាតែម្តងជាពិសេសនូវភាពរួសរាយចំពោះអ្នកគាំទ្រកម្ពុជា ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី