បន្ទាប់ពីភ្លាត់ចាញ់ Wolves ២-១ Man Utd កាន់តែមានភាគរយតិចក្នុងការប្រជែងយកកៅអី Top-4

5483

ខ្សែការពារ Chris Smalling បានសាងកំហុសធ្វើឱ្យចូលទីខ្លួនឯងធ្វើឱ្យក្លឹបបិសាចក្រហម Manchester United ចាញ់ក្រុម Wolverhampton ដោយលទ្ធផល ២-១ កាលពីយប់មិញ ប្រឈមបាត់បង់ឱកាសប្រជែងយកតំបន់ Top-4 ។

ចាប់ផ្ដើមប្រកួតបានតែ ១៣ នាទីប៉ុណ្ណោះកីឡាករវ័យក្មេង Scott McTominay រកបានគ្រាប់ដំបូងឱ្យ Man Utd មុនពេល Diogo Jota តាមស្មើវិញឱ្យក្រុម Wolves នៅនាទីទី ២៥ ។ ឈានដល់វគ្គទីពីរនាទីទី ៥៧ ខ្សែបម្រើ Ashley Young ទទួលបានកាតលឿង ២ ដងត្រូវបណ្ដេញចេញពីទីលាន ។

ក្រុមបីសាចក្រហម Manchester United បានជួបរឿងអាក្រក់នៅទី ៧៧ ដោយសារតែខ្សែការពារ Smalling ធ្វើឱ្យចូលទីខ្លួនឯង ។ លទ្ធផល ២-១ នេះបានរក្សាដល់ចប់ ៩០ នាទី ។ បន្ទាប់ពីចប់ការប្រកួតលោក Ole Gunnar Solskjaer បានដាស់តឿនថាក្លឹប Man Utd ត្រូវតែឈ្នះទាំងអស់ក្នុង ៥ ប្រកួតចុងក្រោយ ប្រសិនចង់បានកៅនៅតំបន់ Top-4 ។ បច្ចុប្បន្នក្រុមបីសាចក្រហម កំពុងឈរនៅលេខរៀងទី ៥ ស្មើពិន្ទុជាមួយក្រុមលេខ ៤ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលសល់មួយប្រកួតក្នុងដៃ ៕

ដោយ៖​ ពិទូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី