ទីបំផុត Google សម្រេចបញ្ចប់ជីវិតស្មាតហ្វូនត្រកូល Pixel 2 ជាផ្លូវការ ដើម្បីត្រៀមទទួលម៉ូឌែលថ្មី

11107

ស្មាតហ្វូនម៉ូឌែល Pixel 2 និង Pixel 2 XL នឹងត្រូវបានបាត់ឈ្មោះពីហាងលក់ជាផ្លូវការរបស់ក្រុមហ៊ុន Google ដែលស្របពេលជើងខ្លាំងខាងកាមេរ៉ាសេរ៊ីចាស់មួយនេះបានចេញផ្សាយកាលពីខែតុលាឆ្នាំ ២០១៧ កន្លងទៅ ។

Pixel 2

សារនេះក៏ឆ្លើយតបទៅនឹងចចាមអារ៉ាមនៃការកៀកជិតមកដល់នៃស្មាតហ្វូន Pixel 3a និង 3a XL ដែលល្ហិចល្ហៀងត្រៀមប្រកាសក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ត្រកូល Pixel 2 នេះក៏ត្រូវបានរាប់បញ្ចូលជាស្មាតហ្វូនខាងឯកទេសផ្តិតយករូបភាពត្បិតប្រើប្រាស់កាមេរ៉ាមួយគ្រាប់ ប៉ុន្តែធុននេះមានបំពាក់នូវប្រព័ន្ធដំណើរការ Image Processing បានយ៉ាងល្អ ។ ជាមួយមុខងារដ៏គួរឱ្យចាប់ចិត្ត Active Edge ដោយអ្នកគ្រាន់តែច្របាច់ស្មាតហ្វូនដើម្បីបើកចូលជំនួយការ Google Assistant ។

Pixel 2 XL

សូមរំឭកផងដែរថា ប្រិយមិត្តក៏នៅតែអាចរកជាវបានតាមបណ្តាហាងចែកចាយដែលនៅសេសសល់ឬតាមរយៈគេហទំព័រ Online ដូចជា Best Buy ដែលបច្ចុប្បន្នសល់ស្តុក Pixel 3 XL ទំហំ ៦៤ GB តម្លៃ ៣៩៩,៩៩ ដុល្លារ ៕

ដោយ៖ បូណា

ប្រភព :
gsmarena
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី