ក្រោយពីលែងគ្នាមហាសេដ្ឋីមួយរូបសុខចិត្តឱ្យលុយប្រពន្ធ ១,៣ ពានលានដុល្លារដើម្បីបានសិទ្ធចិញ្ចឹមឆ្មា

11847

វាពិតជារឿងដែលចម្លែកបំផុតដែលអ្នកជំនួញសញ្ជាតិអាមេរិកលោក Bill Gross បានស្ម័គ្រចិត្តចែករំលែកទ្រព្យសម្បត្តិពាក់កណ្ដាលរបស់លោកដើម្បីដណ្ដើមសិទ្ធិចិញ្ចឹមឆ្មា ៣ ក្បាលជាមួយប្រពន្ធរបស់គាត់ ។

លោក Bill Gross និងភរិយា កាលពីមិនទាន់លែងគ្នា

យោងតាមបណ្ដាញព័ត៌មានទស្សនាវដ្តី Forbes មុនពេលលែងលះមហាសេដ្ឋី Bill Gross វ័យ ៧៤ ឆ្នាំដែលជាស្ថាបនិកក្រុមហ៊ុន PIMCO ធ្លាប់មានទ្រព្យសម្បត្តិ ២,៥ ពាន់លានដុល្លារ ។ ក្រោយពេលលែងលះប្រពន្ធក្នុងឆ្នាំ ២០១៧ ទ្រព្យសម្បត្តិលោកនៅសល់ត្រឹមតែ ១,៥ ពាន់លានដុល្លារប៉ុណ្ណោះ រីឯអតីតភរិយារបស់លោកគឺលោកស្រី Sue វ័យ ៦៨ ឆ្នាំមានទ្រព្យសម្បត្តិ ១,៣ ពាន់លានដុល្លារ ។

ផ្ទះអ្នកទាំង ២

ក្រោយពេលរួមរស់ជាមួយគ្នាបាន ៣២ ឆ្នាំលោកស្រី Sue បានដាក់ពាក្យបណ្ដឹងលែងលះប្ដីដោយលើកមូលហេតុថាអ្នកទាំង ២ មានគំនិតខុសគ្នាដែលមិនអាចផ្សះផ្សារបាន ។ ក្រោយដាក់ពាក្យលែងលះលោកស្រីបានរើចេញពីភូមិគ្រឹះដែលអ្នកទាំង ២ ធ្លាប់រស់នៅជាមួយគ្នា ។

ឆ្មាទាំង ៣

ទោះបីជាមានទ្រព្យសម្បត្តិច្រើនមែនតែការលែងលះរបស់អ្នកទាំង ២ ត្រូវប្រព្រឹត្តទៅយ៉ាងរលូនដោយខាងប្ដីបានសុខចិត្ត ចែកទ្រព្យសម្បត្តិឱ្យប្រពន្ធពាក់កណ្ដាល ។ ជម្លោះតែមួយគត់របស់មហាសេដ្ឋីនោះគឺសិទ្ធិចិញ្ចឹមឆ្មាទាំង ៣ របស់អ្នកទាំង ២ ។ តាមនោះដែរលោកស្រី Sue បានលើកហេតុផលថាអតីតស្វាមីខ្លួនចិញ្ចឹមឆ្មាដោយក្ដៅក្រហាយងាយធ្វើឱ្យវាស្លាប់ ។ ចុងបញ្ចប់លោកស្រីបានទទួលសិទ្ធិចិញ្ចឹមឆ្មាឯប្ដីវិញមានត្រឹមសិទ្ធិមកមើលតាមត្រីមាសប៉ុណ្ណោះ ៕

ដោយ៖ វី

ប្រភព :
ngoisao
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី