
តើអ្នកមានដឹងទេថាពេលខ្លះការថើបអាចមានប្រសិទ្ធិភាពចំពោះសុខភាពជាងអ្នកទៅជួបពេទ្យទៅទៀត ។ រក្សាទម្លាប់ថើប ជារៀងរាល់ថ្ងៃអ្នកអាចបង្កើនអាយុខ្លួនឯងទៀតផង ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំងឡាយ ប្រសិនបើអ្នកបានថើបមនុស្សដែលខ្លួនស្រលាញ់ ។
៥/ បន្ថយការឈឺចាប់
ការពិសោធន៍បង្ហាញថាការថើបដ៏រ៉ូមេនទិកមួយអាចមានលទ្ធភាពបន្ថយភាពឈឺចាប់ស្មើនឹងថ្នាំបំបាត់ភាពឈឺចាប់មួយគ្រាប់ព្រោះពេលថើបអ័រម៉ូន នឹងបញ្ចេញសារជាតិ endorphins ដែលធ្វើឱ្យអ្នកដូចត្រូវសណ្ដំភ្លេចភាពជាក់ស្ដែង ។
៤/ បន្ថយភាពតានតឹង
នៅពេលថើបរាងកាយនឹងបញ្ចេញសារជាតិអុកស៊ីតូស៊ីដែលធ្វើឱ្យរាងកាយធូរស្រាលដោយធម្មជាតិ ។ អរម៉ូននេះជួយទប់ស្កាត់ភាពតានតឹងក្នុងខួរក្បាលបំបាត់ទុក្ខព្រួយ និងធ្វើឱ្យអ្នកជ្រះស្រឡះជាងមុន ។
៣/ សម្រកទម្ងន់
ការថើបមួយអាចជួយឱ្យអ្នកដុតកាឡូរីចំនួន ១២០ ។ ទោះបីជាចំនួននេះមិនអាចស្មើនឹងការហាត់ប្រាណក៏ដោយតែវាអាចឱ្យអ្នកញ៉ាំថែមនំចំណីបន្តិចបន្តួចដោយមិនបាច់បារម្ភ ។ មិនត្រឹមតែប៉ុណ្ណោះនៅពេលអ្នកថើបកាន់តែស្អិតរមួតចំនួនកាឡូរីត្រូវបានដុតកាន់តែច្រើន ។
២/ ក្មេងជាងវ័យបន្ថយស្នាមជ្រួញ
អំឡុងពេលថើបមានសាច់ដុំមុខចំនួន ៣៤ និងសាច់ដុំរាងកាយចំនួន ១១២ ធ្វើចលនា ។ ប្រការនេះនឹងធ្វើឱ្យអ្នកអាចកាត់បន្ថយស្នាមជ្រីវជ្រួញនៅមុខនិងករ ហើយថែមទាំងប្រឆាំងនឹងភាពចាស់ផងដែរ ។
១/ ការពារពុកធ្មេញ
ពេលថើបក្រអូមមាត់នឹងបញ្ចេញទឹកមាត់ច្រើនជាងមុនជាតិអាស៊ីតនៅក្នុងទឹកនេះនឹងជួយសម្អាតកំណកអាហារលើធ្មេញជួយកំណករលើធ្មេញតាមនោះក៏ត្រូវបានសម្អាតដូចគ្នាព្រមទាំងបង្ការដង្កូវស៊ីធ្មេញផងដែរ ៕
ដោយ៖ វី