កម្ពុជាបញ្ជូនកីឡាកាយសម្ព័ន្ធ ១ រូបទៅហ្វឹកហាត់នៅចិន សង្ឃឹមថានឹងទទួលបានលទ្ធផលល្អ នៅស៊ីហ្គេម

18101
  • អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាន់ណា សង្ឃឹមថា ការបញ្ជូនកីឡាករ វៃ ភ័ក្ត្រា ទៅហ្វឹកហាត់ពង្រឹងសមត្ថភាព នៅប្រទេសចិនរយៈពេល ៩ ខែ នឹងទទួលបានលទ្ធផលល្អ ដើម្បីត្រៀមប្រជែង ស៊ីហ្គេម នៅហ្វីលីពីនឆ្នាំនេះ ។

    លោក ណយ ផាន់ណា បានថ្លែងនៅអាកាសយាន្តដ្ឋានអន្តរជាតិភំ្នពេញថា ការដែលជ្រើសយកប្រទេសចិនជាគោលដៅ ក្នុងការបញ្ជូនកីឡាករទៅហ្វឹកហាត់ ដោយសារចិនជាប្រទេសសក្តានុពលផ្នែកកីឡាកាយសម្ព័ន្ធ ។ លោក បន្តថា កម្ពុជា-ចិន មានទំនាក់ទំនងយ៉ាស្អិតរមួត កត្តានេះបានធ្វើឲ្យលោករំពឹងថា កីឡាករ វៃ ភ័ក្ត្រា នឹងអាចសាងកំណត់ត្រាថ្មី សម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នៅចុងឆ្នាំនេះ ។
    ចំណែកឯ កីឡាករ វៃ ភក្ត្រា បញ្ជាក់ថា ការហ្វឹកហាត់ នៅក្រៅប្រទេស នឹងទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗបន្ថែម ។ កីឡាកររូបនេះ ប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីត្រៀមប្រជែង ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ។

    សូមបញ្ជាក់ថា សម្រាប់ការចេញទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិនលើកនេះ កម្ពុជាបញ្ជូនប្រតិភូម្នាក់ កីឡាករម្នាក់ និងលោក វ៉ាង ម៉េង ជាអ្នកសម្របសម្រួល ហើយទទួលបានការឧបត្ថម្ភទាំងស្រុងពី ឯកឧត្តម ថោង ខុន និង លោក Tang Gordon អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចំណែកឯប្រាក់ឧបត្ថម្ភប្រចាំ លោក ណយ ផាន់ណា នឹងធ្វើការស្នើរសុំទៅក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កីឡាករ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី