បន្ទាយមានជ័យ រៀបចំសិក្ខាសាលាស្ដីពី ការអភិវឌ្ឍន៍ដី និងគោលការណ៍ណែនាំក្នុងវិស័យដីធ្លី នគរូបនីយកម្ម និងសំណង់

6667
  • ការអភិវឌ្ឍន៍ដី និងគោលការណ៍ណែនាំក្នុងវិស័យដីធ្លី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្ដម ថេង ចន្ទសង្វារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនិយ៍កម្ម និងសំណង់ នឹងមានការចូលរួមពីលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកក្រុងទាំង ៩ និងម្ចាស់ជាជីវកម្មអចលនទ្រព ។ សិក្ខាសាលានេះរៀបចំដោយ ក្រសួងរៀបចំដែនដី នគរូបនិយ៍កម្ម និងសំណង់មាន រយះពេល ២ថ្ងៃ ពីថ្ងៃទី ៣ ដល់ទី ៤ មេសា ២០១៩ ។

    គោលបំណងក្នុងសិក្ខាសិលាដើម្បីអោយសិក្ខកាមយល់ពី៖ ១.ការអភិវឌ្ឍដី បង្ហាញលំអិតពីប្រភេទនិងគោលការនៃការអភិវឌ្ឍន៍ លក្ខខណ្ឌ បច្ចេកទេ និងផែនការសម្រាប់ការអភិវឌ្ឍដី សមត្តកិច្ចចេញលិខិតអនុញ្ញាតអភិវឌ្ឍដី ទណ្ឌកម្មលើជនប្រព្រិត្តល្មើសទៅនឹងបទដ្ឋានគតិយុត្តពាក់ពន្ធនឹងការអភិវឌ្ឍដី។ ២. គោលការណែនាំលើវិស័យរដ្ឋបាលដីធ្លី ពង្រឹងការគ្រប់គ្រងនិងថែរក្សាដីរដ្ឋ វិធានការថែរក្សា និងការពារបង្គោលប្រិថពីវិភាគដែលបានក៍សាងរួច ការរៀបចំនិងនិងដាក់អោយអនុវត្តប្លង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើដលការចុះបញ្ជីដច់ដោយដុំ តម្រូវការនៃគំនូសប្លង់ទីតាំងដី សម្រាប់បំពេញបែបបទផ្ទេសិទ្ធកាន់កាប់អចលនទ្រព្យ ។ ៣.គោលការណ៍ណែនាំលើវិស័យនគរូបនីយ៍កម្ម៖ ដាក់ឱ្យអនុវត្តបទដ្ឋានបចចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្ករលក្ខណះ ងាយស្រួលដល់ជនពិការ ដាក់អោយប្រើប្រាស់ប្លង់ស្ថាបត្យកម្ម ចិញ្ចើមផ្លូវ ផ្លូវថ្មើជើង និងគន្លងផ្លូវទោចក្រយាន្តសម្រាប់សាធារណជននិងជនពិការ ។ ៤,គោលការណែនាំលើវិស័យសំណង់ គឺការផ្ដល់សថវារដ្ឋបាលផ្នែកសំណង់ដែលមានក្រឡាផ្ទៃ ៥០០ ម៉ែត្រការេ និងកំពស់លើសពី ៤ ជាន់ រញមទាំងជាន់ផ្ទាល់ដី (E0 E1 E2 E3 ) នៅរដ្ឋបាលស្រុកក្រុង ខណ្ឌ ពង្រើកកាត្រួតពិនិត្យការដ្ឋានសំណង់ ។

    លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លើកឡើងថា៖ ខេត្តមានផ្ទៃដីសរុប ៦.៦៧៩ គម២ មានផ្ទៃដីដាំដុះទំហំ ៣៦៣.៦៥៦ ហិកតា ក្នុងនោះដីស្រែ ៣០៨.៩០៧ លិកតាដីលំនៅដ្ឋាន ៩៩.៣១១ ហិចតា សល់ពីនោះជាដីភ្នំ ស្ទឹងបឹងបួរ ។
    រដ្ឋបាលខេត្តបានសហការនិងក្រសួងស្ថាប័ន ជាពិសេសករសួងរៀបចំដែនដី នគរូបនិយ៍កម្ម និងសំណង់រៀបចំប្លង់គោលក្រុងសិរីសោភ័ណ និងករុងប៉ោយប៉ែតដើម្បីធានាលើប្រើបបរាស់ដីធ្លី និងសក្ដានុពលដែលមានស្រាប់ ។ វិស័យសំណង់អភិវឌ្ឍន៍យ៉ាងខ្លាំងខ្លាគួរគត់សំគាល់ អាជ្ញាធម៌ខេត្តសហការមន្ទីរពាក់ព័ន្ធពង្រឹងឡើងវិញនូវសំណង់គ្មានច្បាប់ សំណង់ខុលប្លង់ សំណង់លើចំណីផ្លូវសាធារណះ វាចាកបាត់បង់សោភ័ណភាពសណ្ដាប់ធ្នាប់សង្គម ទីក្រុងនិងទីប្រជុំជន ។ល។
    លោក លី សារី ថ្លែងអំណរគុណក្រសួង រៀបចំដែនដី នគរូបនិយ៍កម្ម និងសំណង់ ដែលរៀបចំសិក្ខាសាលានេះឡើង ដើម្បីឱ្យសមត្តកិច្ច អាជីវករអចលនទ្រព្យយល់កាន់តែច្បាស់នូវនិត្តវិធីច្បាប់និង បែបបទទាំងឡាយ ពាក់ព័ន្ធ អភិវឌ្ឍដីធ្លីប្រកបដោយប្រសិទ្ធភាព ។

    ឯកឧត្ដម ថេង ចន្ទសង្វារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនិយ៍កម្ម និងសំណង់ថ្លែងថា រាជរថ្ឋាភិបាលកម្ពុជា បាននិងកំពុងជម្រុញការៀបចំអភិវឌ្ឍដី ស្របតាមហើយក្រសួងក៍បាន ចុះបញ្ជីដីធ្លី និងចែកប័ណ្ណសិទ្ធដិធ្លី បានចំនួន ៥ លាន ១ សែន ៨ ម៉ឺន ៦ រយប័ណ្ណ ស្មើរនិង ៧៣,៩៨ ភាគរយ លើក្បាលដីសរុប ៧ លានក្បាលដីគិតទាំង ២៥ ខេត្តរាជធានី ។ ឯកឧត្ដម ថេង ចន្ទសង្វារ កោតសសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត រាជធាន់ ក្រុងស្រុក និងអ្នកពាក់ព័ន្ធ ទាំងអស់ ដែលបានរួមចំណែកធ្វើអោយមានវឌ្ឍនភាព លើវិស័យដីធ្លី នគរូបនីយកម្មនិងសំណង់។
    ឯកឧត្ដម សង្ឃឹមថាក្រោយ បញ្ចប់វគ្គសិក្ខាសាលានេះ សិក្ខកាមជាសមត្តកិច្ច និងវិស័យឯកជន និងទទួលចំណេះដឹងបន្ថែមដើម្បីអភិវឌ្ឍដី ប្រកបដោយរបៀបរៀបរយ និងបរិស្ថានល្អប្រសើរ ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី