អង្គការឃ្លំាមើលនុយក្លេអ៊ែររបស់ UN អះអាងថា បើសិនមានកិច្ចព្រមព្រៀងនោះខ្លួននឹងបញ្ជូនក្រុមអ្នកអង្កេតការណ៍ទៅកាន់កូរ៉េខាងជើង

27647
  • អង្គការឃ្លំាមើលថាមពលអាតូម៉ិចរបស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារ៍នេះ បានលើកឡើងថា ប្រសិនបើមានកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង ក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងនោះ ខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីបញ្ជូនក្រុមអង្កេតការណ៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បើសិនជាមានការស្នើសុំឱ្យផ្ទៀងផ្ទាត់ និងត្រួតពិនិត្យ ។

    អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA លោក យូគីយ៉ា អាម៉ាណូ បានថ្លែងអះអាងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ទីភ្នាក់ងារ IAEA គឺជាអង្គការអន្តរជាតិតែមួយគត់ ដែលត្រូវបានបង្កើតឡើងដើម្បីបំពេញការងារដោយមិនលម្អៀង ឯករាជ្យ និងតម្លាភាព ។

    ប្រសិនបើមានសំណើរនោះ យើងនឹងឆ្លើយតបវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្នុងការបញ្ជូនក្រុមអ្នកអង្កេតការណ៍ត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ នេះបើតាមការអះអាងរបស់អគ្គនាយក IAEA ទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខទំាង ១៥  ក្នុងអំឡុងកិច្ចប្រជុំមួយស្តីពីសន្ធិសញ្ញាមិនរីករាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ថា NPT ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី