NASA បង្ហាញរូបភាពអាចម៍ផ្កាយមួយដែលធ្លាក់លើផែនដីកាលពីចុងឆ្នាំមុន ប៉ុន្តែសំណាងល្អមិនធ្លាក់ចំកន្លែងមានមនុស្សរស់នៅ

40374
  • ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពពីផ្កាយរណបនៃបន្ទុះអាចម៍ផ្កាយមួយនៅលើផ្ទៃសមុទ្រ ប៊ឺរីង ចន្លោះភាគខាងកើតរុស្ស៊ី និងរដ្ឋអាឡាស់ស្កា របស់សហរដ្ឋអាមេរិក កាលពីខែធ្នូ ឆ្នាំ ២០១៨ ដែលពុំមាននរណាដឹងឡើយរហូតទាល់តែមកដល់ពេលនេះ ។

    បន្ទុះអាចម៍ផ្កាយនោះ បានបញ្ចេញថាមពលប្រមាណ ១៧៣ គីឡូតោន ដែលខ្លាំងជាងគ្រាប់បែកបរមាណូ ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា របស់ប្រទេសជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទីពីរដល់ទៅជាង ១០ ដងឯណោះ ។ ព្រឹត្តិការណ៍នេះត្រូវបានថតយកបានដោយឧបករណ៍ចំនួនពីរ នៅលើផ្កាយរណបឈ្មោះថា ធើរ៉ា របស់អង្គការ ណាសា ហើយក្នុងរូបភាពទាំងនោះ បានបង្ហាញឲ្យឃើញពីដានសម្រោលរបស់អាចម៍ផ្កាយនៅលើផ្ទៃពពក ព្រមទាំងដុំភ្លើង ។

    យ៉ាងណាមិញ ទំហំរបស់អាចម៍ផ្កាយខាងលើនេះ គឺមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែវាជារឿងដែលមហាសំណាងបំផុត ដោយសារវាមិនបានធ្លាក់ទៅចំកន្លែងដែលមានមនុស្សរស់នៅ ឬបង្កទៅជារលកយក្សស៊ូណាមិ ដែលគម្រាមកំហែងដល់ជីវិតមនុស្ស ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី