កំពូលកីឡាករបាល់ទាត់ទាំង ៥ រូបដែលរកចំណូលបានច្រើនបំផុតនៅពិភពលោក

20727
  • សាពត៌មានដ៏ល្បីរបស់បារាំងមួយ បានចេញផ្សាយបង្ហាញឈ្មោះកីឡាករមួយចំនួនដែលមានចំណូលខ្ពស់ជាងគេបំផុតប្រចាំឆ្នាំ ។ ខណះកំពូលកីឡាករដែលជាគ្រូប្រជែងគ្នាទាំងក្នុងអាជីពនិងកេរ្តិ៍ឈ្មោះគឺកីឡាករ Lionel Messi និង Cristiano Ronaldo នៅតែជាកីឡាករដែលរកប្រាក់ឈ្នួលខ្ពស់បំផុតនៅលើពិភពលោក ។

    ១/ កីឡាករ Lionel Messi

    Lionel Messi ជាខ្សែប្រយុទ្ធឆ្នើមរបស់ អាហ្សង់ទីន និងក្លឹប FC Barcelona បានក្លាយជាកីឡាករបាល់ទាត់ដែលរកចំណូលបានច្រើនបំផុតនៅលើពិភពលោក ដោយរកបានចំនួន ១៣០ លានអឺរូក្នុងមួយឆ្នាំ ។

    ២/ កីឡាករ Cristiano Ronaldo

    ម្ចាស់ពានរង្វាន់ Ballon d’Or សម័យកាលរូបនេះបន្ទាប់ពីផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះរកចំណូលបាន ១១៣ លានអឺរូក្នុងមួយឆ្នាំ ។

    ៣/ កីឡាករ Neymar

    Neymar ក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោកបន្ទាប់ពីសម្រេចចាកចេញពីក្រុមអ្នកមានបុណ្យ FC Barcelona កាលពីឆ្នាំ ២០១៧ ក្នុងតម្លៃ ២២២ លានអឺរ៉ូ ។ ហើយបន្ទាប់ពីផ្ទេរទៅកាន់ក្លឹប Paris Saint-Germain ក្នុងតម្លៃបំបែកកំណត់ត្រា តារាសញ្ជាតិប្រេស៊ីលរូបនេះរកចំណូលបាន ៩១,៥ លានអឺរូ ។

    ៤/ កីឡាករ Antoine Griezmann

    ក្រោយពីបដិសេធសំណើរផ្ទេរទៅកាន់ក្លឹប Barcelona កាលពីឆ្នាំ ២០១៨ បានធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ២៧ ឆ្នាំរូបនេះក្លាយជាកីឡាករដែលមានរកប្រាក់ចំណូលខ្ពស់បំផុតលំដាប់ទី ៤ នៅលើពិភពលោក និងជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេនៅក្នុងក្លឹប Atletico Madrid ដោយរកចំណូលបាន ៤៤.៥ លានអឺរូក្នុងមួយឆ្នាំ ។

    ៥/ កីឡាករ Gareth Bale

    បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo កាលពីដើមរដូវកាល បានធ្វើឱ្យខ្សែប្រយុទ្ធល្បឿនលឿន Gareth Bale ក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងក្លឹប Real Madrid ជាកីឡាករបាល់ទាត់លំដាប់ទី ៥ ដែលរកចំណូលបាន ៤០.២ លានអឺរូក្នុងមួយឆ្នាំ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី