ស្អែកនេះកូរ៉េខាងត្បូង នឹងក្លាយជាប្រទេសដំបូងបង្អស់នៅលើលោកដែលប្រើប្រាស់ប្រព័ន្ធ 5G

40781
  • ប្រទេស កូរ៉េខាងត្បូង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបានក្លាយជាប្រទេសដំបូងគេបង្អស់នៅក្នុងលោកដែលមានប្រព័ន្ធ 5G ប្រើប្រាស់ជាសាធារណៈដោយនឹងចាប់ផ្ដើមនៅថ្ងៃទី ៥ ខែមេសានេះតែម្ដង ។

    នាថ្ងៃទី ៥ ខែមេសានេះដែរ ទូរសព្ទ 5G របស់ Samsung ម៉ូឌែល Galaxy S10 5G ក៏នឹងចេញលក់ជាផ្លូវការផងដែរនៅក្នុងប្រទេស កូរ៉េខាងត្បូង ដោយការកុម្ម៉ង់ទិញបានបើកទទួលចាប់ពីពេលនេះតទៅ ។ ទូរស័ព្ទ Galaxy S10 5G ដែលដាក់លក់ដំបូងនៅកូរ៉េខាងត្បូង មានតម្លៃប្រមាណ ១ ២៣១ ដុល្លារសម្រាប់ទំហំ ២៥៦ GB និងម៉ូឌែលទំហំ ៥១២ GB មានតម្លៃប្រមាណ ៣៦៦ ដុល្លារ ។

    ចំណែកឯសហរដ្ឋអាមេរិក នឹងជាទីផ្សារបន្ទាប់ដែលមានលក់ទូរស័ព្ទ Galaxy S10 5G ខណះប្រទេសមហាអំណាចមួយនេះនឹងដំណើរសេវា 5G របស់ខ្លួននាថ្ងៃទី ១១ ខែមេសានេះ ប៉ុន្តែមិនទាន់ដឹងតម្លៃលក់នៅឡើយនោះទេ ៕

    ដោយ៖ បូណា

    ប្រភព :
    channelnewsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី