បងប្អូនភ្លោះចិនមួយគូរប្រើប្រាស់ប័ណ្ណបើកបរតែមួយជាង ២០ ឆ្នាំ តែត្រូវបែកការក្រោមរឿងដ៏អស់សំណើចមួយ

33902
  • បងប្អូនភ្លោះមួយគូរស់នៅក្នុងប្រទេសចិនរមែងប្រើប្រាស់ប័ណ្ណបើកបរតែមួយអស់រយៈពេលជាង ២០ ឆ្នាំពេលនេះត្រូវអស់លក្ខណ៍ក្រោយពីប៉ូលិសចាប់បានព្រោះតែក្បាលម្នាក់ទៀតទំពែកម្នាក់ទៀតអត់ ។

    យោងតាមប្រភពព័ត៌មានចិនបានឱ្យដឹងថាបងប្អូនប្រុសពីរនាក់មាននាមត្រកូល យ៉ាន បាននិងកំពុងប្រើប្រាស់ប័ណ្ណបើកបរតែមួយដោយគ្មានបញ្ហាអ្វីទាំងអស់រហូតដល់ថ្ងៃមួយនៅក្នុងឆ្នាំ ២០១៧ ដែលបងប្រុសភ្លោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកប័ណ្ណបើកបរជាបណ្តោះអាសន្នព្រោះតែរូបគេបើកបរក្នុងស្ថានភាពស្រវឹង ។

    យ៉ាងណាមិញវាគ្មានបញ្ហាសម្រាប់រូបគេទេព្រោះពួកគេនៅតែបន្តប្រើប័ណ្ណបើកបររបស់ប្អូនភ្លោះម្នាក់ទៀតរហូតដល់ថ្ងៃមួយត្រូវបានប៉ូលិសដកហូតប័ណ្ណបើកបរម្តងទៀតក្នុងករណីស្រវឹងបើកបរដូចគ្នា ។ សំណាងល្អសម្រាប់ពួកគេព្រោះតែពេលនោះបងភ្លោះត្រកូល យ៉ាន នេះបានយកប័ណ្ណបើកបរត្រឡប់មកវិញហើយ ។ ដូច្នេះពួកគេនៅតែបន្តចែកគ្នាប្រើប្រាស់ប័ណ្ណបើកបរ (បើមានម្នាក់ត្រូវប៉ូលិសដកហូតប័ណ្ណបើកបរនៅអាចប្រើប្រាស់របស់ម្នាក់ទៀតបាន) ។

    ផែនការនេះពិតជាល្អឥតខ្ចោះរហូតដល់ថ្ងៃមួយម្នាក់ក្នុងចំណោមពួកគេក្បាលគេចាប់ផ្តើមទំពែកពេលនោះល្បិចរបស់គេត្រូវអស់លក្ខណ៍ដោយប៉ូលិសបានទៅផាកពិន័យរូបគេដល់ផ្ទះ ដែលផ្ទះរបស់ពួកគេនៅក្នុងទីក្រុងមូស៊ី ខេត្តហីឡុងជាំង បន្ទាប់ ពីបងភ្លោះនេះត្រូវបានប៉ូលិសឃាត់ខ្លួនម្តងទៀត ហើយលើកនេះគេបានហុចប័ណ្ណបើកបរប្អូនគេឱ្យទៅប៉ូលិសដូចសព្វដង ប៉ុន្តែត្រូវប៉ូលិសចាប់បានបន្ទាប់ពីប៉ូលិសពិនិត្យមើលមូលដ្ឋានទិន្នន័យ (មូលដ្ឋានទិន្នន័យ) រកឃើញថាក្បាលប្អូនប្រុសរបស់គេចាប់ផ្តើមទំពែកចំណែកក្បាលគេមានសក់ពេញលេញ ។ យ៉ាងណាមិញប៉ូលិសបានផាកពិន័យពួកគេចំនួន ២,០០០ យ័ន (ប្រមាណ ៣០០ ដុល្លារ) ហើយពួកគេកំពុងតែស្ថិតក្រោមការស៊ើបអង្កេតបន្ថែមទៀត ៕

    ដោយ៖ វី

    ប្រភព :
    Classfmonline
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី