ម្ចាស់ក្លឹប អង្គរថាយហ្គឺរ ចង់បានអ្នកគាំទ្រ ៥,០០០ នាក់ដើម្បីបំបែកកំណត់ត្រាក្នុងជំនួបជាមួយ បឹងកេត

12328

លោក Akihiro Kato ប្រធានក្លិប អង្គរថាយហ្គឺរ បានប្រកាសលើគណនីហ្វេសប៊ុករបស់ខ្លួនអញ្ជើញអ្នកនិយមបាល់ទាត់ពិសេសប្រជាពលរដ្ឋនៅខេត្តសៀមរាប ឱ្យចូលរួមទស្សនាការប្រកួតក្នុងទឹកដីលើកដំបូងរបស់ខ្លួនតទល់នឹងក្រុមខ្លាំង បឹងកេត នាថ្ងៃអាទិត្យទី ៧ ខែមេសា ខាងមុខនេះឱ្យបានដល់ចំនួន ៥,០០០ នាក់ដើម្បីបំបែកកំណត់ត្រារដូវកាលចាស់ ។

លោកបានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖ ” គម្រោងអ្នកគាំទ្រ ៥០០០ នាក់! ខ្ញុំចង់យកជ័យជម្នះលើ បឹងកេត ក្នុងការប្រកួតលើកដំបូងរបស់យើងលើទឹកដីសៀមរាបនាថ្ងៃទី ០៧ មេសា ខាងមុខជាមួយអ្នកគាំទ្រថាយហ្គឺរ ៥០០០ នាក់ ។ តើអ្នកនឹងចូលរួមជាមួយយើងទេ? សូមមកចូលរួមទស្សនា! កុំភ្លេចថ្ងៃទី ០៧ មេសា! ” ។

សូមរំលឹកផងដែរថា កាលពីរដូវកាលឆ្នាំ ២០១៨ កន្លងទៅក្លឹប អង្គរថាយហ្គឺរ បានបង្កើតកំណត់ត្រាទាក់ទាញបានអ្នកចូលរួមទស្សនាបានច្រើនជាងគេសម្រាប់ការប្រកួតលីគកំពូលកម្ពុជា ពោលមានអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានខេត្តសៀមរាបប្រមាណជាង ៤,២០០ នាក់ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី