Conte៖ យើងត្រូវធ្វើឱ្យ Barcelona ភ្លឺភ្នែកម្ដង

38006
  • Antonio Conte គ្រូ​បង្វឹក​របស់ Chelsea បាន​ព្រមាន​ដល់​កីឡាករ​របស់​គាត់​ថា ពួកគេ​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​នៅពេល​ធ្វើការ​ប្រកួត​ជាមួយ Barcelona នៅ​ក្រប​ខណ្ឌ UEFA Champions League ថ្ងៃ​ពុធ​នេះ​។

    Related image

    ក្រុម​តោខៀវ​បាន​ត្រឹម​ទទួល​លទ្ធផល ១-១ នៅក្នុង​ការប្រកួត​ជើង​ទី​មួយ​ក្នុង​វគ្គ ១៦ ក្រុមចុង​ក្រោយ​នៅ​កីឡដ្ឋាន Stamford Bridge ហើយ​នឹង​ត្រូវធ្វើ​ការប្រកួត​ដ៏​លំបាក​មួយ​នៅ​រដូវកាល​នេះ ដោយ​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អេស្ប៉ាញ​ដើម្បី​ប្រកួត​ជាមួយ Catalans (Barca) នៅ​ជើង​ទីពីរ​នៅ​កីឡដ្ឋាន Camp Nou ។
    Barcelona កំពុង​តែឡើង​កូដ​យ៉ាងខ្លាំង​នៅ​រដូវកាល​នេះ​។ កូន​ក្រុម​របស់ Ernesto Valverde មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ក្របខណ្ឌ La Liga ឬ Champions League ទេ​ពេញ​មួយ​រដូវកាល​នេះ ដោយ​នាំ​មុខ​ដាច់​គេ ៨ ពិន្ទុ​នៅលើ​កំពូល​តារាង​ក្នុង​ស្រុក។

    Related image

    Conte បាន​ប្រាប់​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លឹប​ថា៖ «យើង​ត្រូវតែ​លេង​ឲ្យ​បាន​ល្អ​បំផុត ប៉ុន្តែ​នៅពេល​ដែល​អ្នក​ប៉ះ​ជាមួយ​ក្រុម​ដ៏ធំ​បំផុត​នៅ​លើ​លោក​ប្រភេទ​នេះ អ្នក​ក៏​ត្រូវ​ត្រៀម​ខ្លួន​ទទួល​បរាជ័យ ដូចនឹង​អ្វី​ដែល​យើង​បាន​ធ្វើ​នៅក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​ផង​ដែរ ដែល​នៅ​ពេលនោះ​យើង​លេង​ស្ទើរតែ​ល្អ​ឥត​ខ្ចោះ​ទៅ​ហើយ​»។

    Related image

    «នេះ​មិនមែន​ជា​ក្រុម (Chelsea) ដែល​មាន​បទពិសោធន៏​ខ្ពស់​បំផុត​នោះ​ទេ យើង​មាន​កីឡាករ​ជាច្រើន​ដែល​កំពុង​លេង​ក្នុង​រដូវកាល​ទី​មួយ ឬ​ទីពីរ​នៅ​ក្នុង​ក្រប​ខណ្ឌ Champions League»។
    «ប៉ុន្តែ យើង​ត្រូវតែ​សហការ​គ្នា​ជា​ធ្លុង​មួយ ហើយ​ព្យាយាម​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ការ​ឈឺចាប់​នៅពេល​ដែល​យើង​ត្រូវ​ទទួល​ការ​ឈឺ​ចាប់ ហើយ​នៅ​គ្រប់ពេល​ទាំង​អស់ យើង​ត្រូវតែ​ដឹង​ថាយើង​អាច​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ទាំង​អស់​»។

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី