Jose ប្រាប់មូលហេតុដែល Man Utd បណ្ដេញលោកចេញ ព្រោះមិនអាចគាប់ចិត្តឯកឧត្តមកីឡាករម្នាក់

14661
  • អតីតអ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho ដែលមិនទាន់ដឹកនាំក្លឹបបាល់ទាត់ណានៅឡើយនោះបានទម្លាយអាថ៌កំបាំងដែលលោកត្រូវបានក្លឹបបណ្តេញចេញកាលពីចុងឆ្នាំ ២០១៨ ។ ហេតុផលនោះលោក Mourinho បានមិនបានសម្តៅទៅលើបរាជ័យរបស់ Man Utd ក្រោមការដឹកនាំរបស់គាត់ទេ តែបែរជាទម្លាក់កំហុសទៅលើសកម្មភាពរបស់លោកចំពោះខ្សែបម្រើបារាំងកីឡាករ Paul Pogba ទៅវិញ ។

    លោក Mourinho បានថ្លែងក្នុងសន្និសីទគ្រូបង្វឹកបាល់ទាត់ក្នុងប្រទេសព័រទុយហ្កាល់កាលពីថ្ងៃចន្ទថា៖  ” យើងត្រូវលេងជាមួយក្រុមដែលនៅចម្ងាយ ៣០ គីឡូម៉ែត្រពីទីក្រុងបិសាចក្រហម Manchester ហើយកីឡាករហ្នឹង (Pogba) មកសួរខ្ញុំថាប្រសិនបើបន្ទាប់ពីបញ្ចប់ការប្រកួតគាត់អាចត្រលប់ទៅក្លិបបិសាចក្រហម Manchester ដោយមិនមែនទៅជាក្រុមហើយទៅខ្លួនឯងបានទេ? ។ ខ្ញុំក៏ប្រាប់គាត់ថាប្រសិនបើយើងទៅទីក្រុងឡុងដ៏ហើយឯងចង់នៅទីនោះវាជារឿងមួយហើយ ប៉ុន្តែវានៅជិតគ្នាហ្នឹងវាមិនគួរជាបញ្ហាអីទេ ។ ពេលនោះគេ (Pogba) អន់ចិត្ត ប៉ុន្តែពេលយើងឈ្នះការប្រកួតគាត់ក៏មកសួរម្តងទៀត ។ ព្រោះខ្ញុំសប្បាយចិត្តពេលនោះខ្ញុំក៏និយាយខ្លីថា យ៉ាងហោចណាស់ក៏គួរតែចាកចេញតាមឡានក្រុង (របស់ក្រុម) ដោយប្រាប់អ្នកបើកឡានរបស់ឯងឱ្យចាំ ១០ នាទីពីកីឡដ្ឋាន ហើយឯងអាចទៅបាន ” ។

    លោក Mourinho បានបន្តថា៖ ” ហើយពេលនោះគាត់នៅក្នុងបន្ទប់ផ្លាស់ខោអាវទាំងមិនសប្បាយចិត្ត ។ ខ្ញុំបានទៅក្នុងបន្ទប់សន្និសីទកាសែត ហើយពេលខ្ញុំមកដល់កន្លែងចតឡានក្រុងរបស់ក្រុម ខ្ញុំឃើញរថយន្ត Rolls-Royce មួយគ្រឿងនិងអ្នកបើកបរចតនៅជិតហ្នឹង ។ បន្ទាប់មករឿងរថយន្តនោះជារឿងថ្មី ហើយលោកឯកឧត្តម (Pogba) ចង់ចាកចេញពីកីឡដ្ឋានដោយជិះរថយន្ត Rolls-Royce នោះ ។ ឥឡូវឱ្យខ្ញុំធ្វើយ៉ាងម៉េចជាមួយស្ថានការណ៍ហ្នឹង? ឱ្យប្រាប់គាត់ថាឯងមិនដែលជិះរថយន្ត Rolls ទេឬ? ឯងអាចទៅបានបើខ្ញុំសប្បាយចិត្ត? ឬឯងដោះស្រាយបញ្ហានេះក្នុងផ្លូវផ្សេងពេលវិស្សមកាលបានទេ? ” ។

    សូមរម្លឹកផងដែរថា អំពីទំនាក់ទំនងល្អក់កកររវាងលោក Jose Mourinho និងកីឡាករ Paul Pogba លេចឮតាំងពីដើមរដូវកាលថ្មី ២០១៨-២០១៩ មកម្ល៉េះ ។ ហើយអ្វីដែលគេកត់សម្គាល់គឺមានពេលមួយលោក Mourinho បានតែងតាំងPogba ធ្វើជាប្រធានក្រុមទី ២ ប៉ុន្តែមានពេលមួយនោះលោក Mourinho ក៏បានដកតំណែងនេះពី Pogba វិញបន្ទាប់ពីកីឡាករបារាំងនេះបាននិយាយពាក្យពេចន៍ខ្លះប្រាប់អ្នកសារព័ត៌មាន ៕

    ដោយ៖ ពិទូ

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី