ពិតជាមិនធម្មតាមែន iPad mini សេរ៊ីថ្មី ទោះបីជាបត់កោងខ្លាំងយ៉ាងណាក៏នៅតែគ្មានបញ្ហា

16546
  • គណនីយូធូបមួយដែលមានឈ្មោះថា Jerry Rig Everything បង្កើតការធ្វើតេស្តកម្រិតធន់លើ iPad mini ស៊េរីឆ្នាំ ២០១៩ ដែលទើបប្រកាសចេញកាលពីថ្មីៗនេះដោយទទួលបានលទ្ធផលគួរឱ្យភ្ញាក់ផ្អើលខ្លាំងបំផុត ។

    ការធ្វើតេស្តធ្វើដូចការធ្វើតេស្តមុនៗដែរដោយដំបូងធ្វើតេស្តលើសមត្ថភាពធន់នឹងភាពឆ្កូតនៃអេក្រង់, ភាពធន់នៃគ្រោងរបស់ iPad, ធ្វើតេស្តលើកែវឡេនកាមេរ៉ា, ធ្វើតេស្តដោយដុតអេក្រង់ និងចុងក្រោយធ្វើតេស្តដោយកាច់បំបាក់ ។

    ការធ្វើតេស្តដំណាក់កាលចុងក្រោយគួរឱ្យចាប់អារម្មណ៍ជាងគេ ។ iPad mini ស៊េរីថ្មីនេះគឺដូចជា iPad Pro ស៊េរីថ្មីដែរដោយងាយកោងបំផុតពេលប្រើកម្លាំងកាច់បំបាក់ ។ ប៉ុន្តែវាខុសពី iPad Pro ត្រង់ថាអេក្រង់និងគ្រោងមិនមានការបែកបាក់ឡើយ ហើយនៅតែអាចដំណើរការបានធម្មតាទោះបីកោងយ៉ាងណាក្ដី ៕

    ទស្សនាវីដេអូទាំងអស់គ្នា៖

    ដោយ៖ ស្រស់

    ប្រភព :
    gsmarena
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី