លេចលឺដំណឹងថា បុណ្យភូមិឆ្នាំនេះ ក៏មានវត្តមាន Miss Globle 2017 ជនជាតិប្រេស៊ីលចូលរួមដែរ

25167
  • បុណ្យភូមិឆ្នាំ ២០១៩ នឹងចាប់ផ្ដើមធ្វើនៅថ្ងៃទី ៥ មេសានេះហើយនៅវត្ត ព្រះធាតុ ស្ថិតក្នុងសង្កាត់រលួសខណ្ឌដង្កោរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ ២ ស្របពេលដែលលេចដំណឹងថាជយលាភីបវរកញ្ញាសកលនៅឆ្នាំ ២០១៧ កញ្ញា Barbara Vitorelli ជនជាតិប្រេស៊ីលក៏នឹងទៅចូលរួមផងដែរ ។

    កញ្ញា មាន សូនីតា ម្ចាស់គម្រោង “ស្រឡាញ់” បានបញ្ជាក់ពីរឿងនេះតាមរយៈវីដេអូខ្លីមួយ ។ នាងបានលើកឡើងថាបុណ្យភូមិឆ្នាំ ២០១៩ នេះនាងនឹងទៅចូលរួមព្រមទាំងដាក់តាំងបង្ហាញផលិតផលច្នៃពីក្រមារបស់នាងផងក្នុងរយៈពេល ៣ ថ្ងៃពេញតែម្ដង ។ កាន់តែពិសេសនាងនឹងនាំមិត្តជនជាតិបរទេសរបស់នាងកញ្ញា Barbara Vitorelli ម្ចាស់ជយលាភី Miss Globle 2017 ទៅចូលរួមលេងសប្បាយជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិសេសនេះផងដែរ ។

    កញ្ញា មាន សូនីតា បាននិយាយឱ្យដឹងថា៖ ” ឃើញទេអ្នកណាគេនែកគឺ … ចង់ប្រាប់បងប្អូនថានៅថ្ងៃបុណ្យភូមិថ្ងៃទី ៥-៦-៧ ខ្ញុំនឹងមានភ្ញៀវពិសេស.. គឺ Miss Barbara Globle 2017 គាត់នឹងទៅជួយលក់ក្រមាខ្ញុំ ” ។

    បុណ្យភូមិ” បានបន្តដំណើររបស់ខ្លួនមកដល់ឆ្នាំទី ៦ ហើយក្រោយពីបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៣ ។ នៅឆ្នាំនេះត្រូវបានគេដឹងថានឹងមានការរៀបប្លែកៗជាងបណ្ដាឆ្នាំមុនៗ ។ នេះបើតាមលោក ថៃ ឈៀងម៉េង អ្នកគ្រប់គ្រងកម្មវិធីបុណ្យភូមិនៅឆ្នាំ ២០១៩ នេះ ។ លោកបានសង្កត់ធ្ងន់ថាឆ្នាំនេះក្រុមការងារបានត្រៀមកម្មវិធីប្លែកជាច្រើនទាំងការតុបតែងទម្រង់សិល្បៈបុរាណនិងសម័យជាដើម ។ ក្រៅពីល្បែងរបាំរបស់ខ្មែរជាច្រើនក៏ត្រូវបានដាក់បញ្ចូលដែរ រួមមានទម្រង់សិល្បៈល្ខោនខោល ល្ខោនស្រមោលស្បៃធំ របាំបុរាណ ចំប៉ីដងវែង និងល្បែងទាញព្រ័ត្រ ជាដើម ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី