ទោះមានកូន ១ ក្ដី គង់ ច័ន្ទស្រីមុំ នៅតែស្រស់ស្អាតជាមួយឈុតបីគីនីដ៏សិចស៊ី ក្រមុំសុំខ្មាស

11773

ថ្វីត្បិតតែអតីតតារាស្រីកូន ១ គង់ ច័ន្ទស្រីមុំ មមាញឹកនៅក្នុងការងាររកស៊ីក៏ពិតមែនតែគ្រប់កម្មវីធីជួបជុំតូចធំនាងមិនដែលភ្លេចចូលរួមជាមួយនឹងស្វាមីរបស់នាងនិងកូនសំណព្វឡើយ ។

មិនថាជាពិធីមមង្គលការឬជប់លៀងរបស់មិត្តភក្តិក្នុងសិល្ប: និងក្រៅរង្វង់សិល្ប: នាងតែងតែចូលរួមគ្រប់ពេលថែមទាំងពូកែតុបតែងខ្លួនស្រស់ស្អាតប្លែកៗពីគ្នា ស្ទើរមិនជាន់កម្មវិធីណាមួយទាល់តែសោះ ។ ជាក់ស្តែងកាលពីយប់មិញនេះ ស្រីមុំ បានលេចមុខនៅក្នុងកម្មវិធី Pool Party ដែលជាកម្មវីធីខួបកំណើតរបស់មិត្តភក្តិក្នុងសណ្ឋាគារត្រើយម្ខាងដោយតម្រូវឱ្យអ្នកចូលរួមក៏ដូចជានាងស្លៀកបែបឈុតបីគីនីហែលទឹកទៀតផង ។

ដោយឡែកឈុតបីគីនីយប់មិញពិតជាស្រស់ស្អាតខ្លាំងណាស់មួយឈុតនេះបញ្ចេញដងខ្លួនដ៏ស្រឡូនរបស់តារាស្រីរូបនេះស៊ិចស៊ីទាក់ភ្នែកតែម្តងថ្វីបើតារាស្រីរូបនេះមានកូន ១ ក្តីក៏ធ្វើឱ្យអ្នកចូលរួម លាន់មាត់សរសើរគ្រប់ៗគ្នាថាក្រៅពីពូកែថែទាំកូននាងក៏ជានារីពូកែថែរក្សារាងឱ្យនៅស្រស់ស្អាតក្មេងជាងវ័យ ។ ជាពិសេសនាងតែងតែបង្ហាញរូបភាពក៏ដូចជាសកម្មភាពជាច្រើនជាមួយកូនស្រីបណ្តូលចិត្ត ម៉ូម៉ូ​ ដែលធ្វើឱ្យអ្នកគាំទ្រក្នាញ់គ្រប់ៗ គ្នា ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី