បន្ទាប់ពីស៊ុតបាន ១ គ្រាប់ CV29 ថា ខ្លួនកាន់តែមានទំនប់ចិត្តខ្ពស់ទ្វេដងក្នុងដំណើរផ្សងព្រេងលើកនេះ

50142
  • ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានឱ្យដឹងថាខ្លួនកាន់តែមានកម្លាំងចិត្ត ទំនុកចិត្ត និងឆន្ទៈព្យាយាមទ្វេដង ក្រោយរួមចំណែកជួយឱ្យ PKNS យកឈ្នះ Melaka ក្នុងលទ្ធផល ៣-២ ក្នុងពានរង្វាន់ Malaysia FA Cup ដោយស៊ុតបញ្ចូលទីបាន ១ គ្រាប់ ។

    កីឡាករដែលរហ័សនាម CV29 រូបនេះបានឲ្យដឹងថា៖ ” វាជាក្ដីរីករាយមួយសម្រាប់ខ្ញុំដែលបានទាត់បញ្ចូលទីនិងជួយក្រុមទៅវគ្គបន្ត ។ គ្រាប់បាល់នេះជាកម្លាំងជំរុញមួយបន្ថែមទៀតឱ្យខ្ញុំកាន់តែអារម្មណ៍ស្រស់ថ្លា ហើយផ្ដោតលើការធ្វើការឱ្យបានល្អក្នុងក្រុម ។ ខ្ញុំសូមអរគុណដល់លោកគ្រូ Rajagopal មិត្តរួមក្រុមរួម និងអ្នកគាំទ្រ PKNS ពិសេសអ្នកគាំទ្រខ្ញុំនៅកម្ពុជាទាំងអស់ដែលតែងផ្ដល់កម្លាំងចិត្ត និងពាក្យដាស់តឿនល្អៗដល់ខ្ញុំ ” ។

    ទោះជាយ៉ាងណាក្ដីកីឡាករមានប្រភពពីខេត្តកំពតរូបនេះបានលើកឡើងដោយសុទិដ្ឋិនិយមខ្ពស់ថា នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះសម្រាប់ដំណើរផ្លូវដ៏វែងឆ្ងាយនិងសម្បូរដោយឧបសគ្គរបស់ខ្លួន ។ វឌ្ឍនាកា បានបង្ហាញការតាំងចិត្តថានឹងធ្វើឱ្យបានកាន់តែប្រសើរពីមួយប្រកួតទៅមួយប្រកួតដើម្បីរក្សានិងពង្រីកកិត្តិនាមរបស់ខ្លួនក្នុងកម្រិតអន្តរជាតិ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី