កូនប្រុសប្រធានក្លឹប បឹងកេត ត្រូវបាន Barcelona កោះហៅទៅតេស្តសមត្ថភាពដល់ទឹកដីផ្ទាល់តែម្ដង

10922

កូនប្រុសរបស់ប្រធានក្លឹប បឹងកេត ត្រូវបានក្លឹបអ្នកមានបុណ្យ FC Barcelona ដែលជាក្លឹបយក្សរបស់អេស្ប៉ាញ និងពិភពលោក បានកោះហៅទៅធ្វើតេស្តសមត្ថភាព នៅសាលាបាល់ទាត់របស់ Barcelona ផ្ទាល់តែម្ដង បន្ទាប់ពីធ្លាប់ធ្វើតេស្តម្ដងកាលពីនៅសិង្ហបុរី កាលពីឆ្នាំមុន ។

តាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបបាល់ទាត់ Boeungket Academy  បានឱ្យដឹងថា កុមារា Kasidej Vasunan (ហៅ DOME) ដែលជាយុវជនសាលាបាល់ទាត់បឹងកេត និងត្រូវជាកូនប្រុសរបស់អ្នកស្រីប្រធានក្លិប បឹងកេត បានចេញដំណើរទៅកាន់ប្រទេសអេស្ប៉ាញ តាមការកោះហៅរបស់សាលាបាល់ទាត់ក្លិប Barcelona (FCBESCOLA) ដើម្បីសាកល្បងសមត្ថភាពបន្ទាប់ពីរូបគេធ្លាប់បានទៅហ្វឹកហាត់កន្លងមកនៅទីនោះនិងទទួលបានការចាប់អារម្មណ៍ពីក្រុមគ្រូបង្ហាត់ ។

បើតាមប្រភេទខាងលើដដែលបានបញ្ជាក់ថា ការសាកល្បងនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី ៧ ខែមេសា ខាងមុខនេះ ហើយប្រសិនបើជាប់នោះប្អូន DOME នឹងចូលរួមការហ្វឹកហាត់ជាមួយក្លឹបចាប់ពីខែ មិថុនា ខាងនេះតទៅ ៕

ដោយ៖ ពិទូ

រូបភាព៖ boeungketacademy

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី