
ក្រុមបឹងកេតរបស់កម្ពុជា នឹងប្រកួតជើងទី ២ វគ្គចែកពូល AFC CUP តទល់ក្រុម Home United នៅប្រទេសសិង្ហបុរី នាថ្ងៃទី ១៤ ខែមីនានេះ វេលាម៉ោង ៦:៣០ នាទីយប់នេះ ម៉ោងនៅកម្ពុជា ។
ក្រុមទាំង ២ បានប៉ះគ្នាម្តងហើយក្នុងដីកម្ពុជាដែលកាលណោះ បឹងកេត ឈ្នះ ៣-២។ ចំពោះជើងទី ២ នេះ ក្រុមលោក កែវ កុសល ពុំមានពេលហ្វឹកហាត់ច្រើនឡើយ ត្បិតជាប់រវល់ប្រកួតលីគកំពូលដែរ។
ក្នុងតារាងចំណាត់ថ្នាក់បច្ចុប្បន្ន បឹងកេត នៅបាតតារាងមាន៣ពិន្ទុ ស្មើក្រុមលេខ៣ Shan United ។ ចំណែក Home United នៅលេខ២ មាន ៤ ពិន្ទុ ក្រោម Ceres Negros ដែលមាន ៧ ពិន្ទុ ៕
ដោយ៖ Dara Hunii