អ្នកវិទ្យាសាស្ត្រមួយក្រុម កំពុងសម្ងំបង្កើតមនុស្សយន្ត ដែលអាចមានអារម្មណ៍ដូចមនុស្សពិតៗ

25834
  • ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស្តែនហ្វត (Stanford) និងសាកលវិទ្យាល័យជាតិសេអ៊ូល បានបង្កើតប្រព័ន្ធសរសៃប្រសាទសិប្បនិម្មិតមួយដែលអាច នឹងធ្វើឱ្យមនុស្សយន្តនិងឧបករណ៍សិប្បនិម្មិតដទៃទៀតមានអារម្មណ៍ពីការប៉ះពាល់ដូចមនុស្សដែរ ។

    ទស្សនាវដ្ដី Science ដែលបានបោះពុម្ពផ្សាយលទ្ធផលចុងក្រោយនៃការសិក្សាក្នុងឯកសារមួយបានពិពណ៌នាអំពីរបៀបដែលអ្នកស្រាវជ្រាវបានបង្កើតសៀគ្វី សរសៃប្រសាទសិប្បនិម្មិតដែលអាចបង្កប់នៅក្នុងគម្របដូចស្បែកពេលអនាគតសម្រាប់ឧបករណ៍ដៃសិប្បនិម្មិត និងមនុស្សយន្ត ។

    ការស្រាវជ្រាវនេះត្រូវបានដឹកនាំដោយលោក ប៉ាវ ចេណាន សាស្ត្រាចារ្យផ្នែកវិស្វកម្មគីមីនៅសាកលវិទ្យាល័យស្តែនហ្វដ ដោយសហការជាមួយលោក លី តែវូ នៃសាកលវិទ្យាល័យជាតិសេអ៊ូល ដែលបានចំណាយឆ្នាំឈប់សម្រាក នៅមន្ទីរពិសោធន៍ប៉ាវស្តែនហ្វត ( Bao’s Stanford ) ដើម្បីផ្ដួចផ្ដើមការងាររួមគ្នាមួយដែលផ្ដោតទៅលើត្រង់ស៊ីស្ទ័រដែលបានយក Synaptics សិប្បនិម្មិត គំរូតាមសរសៃប្រសាទមនុស្ស ។

    សៀគ្វីសរសៃប្រសាទសិប្បនិម្មិតមានសមាសធាតុផ្សំ ៣ រួមមានឧបករណ៏ Sensor ប្រភេទ Touch ដែលអាចរកឃើញកោសិកាសាច់ដុំតូចៗសរសៃប្រសាទអេឡិចត្រូនិច ដែលអាចទទួលបានសញ្ញាពីឧបករណ៍ Sensor និងត្រង់ស៊ីស្ទ័រ Synaptics សិប្បនិម្មិតដែលយកគំរូតាមសរសៃប្រសាទរបស់មនុស្ស ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី