
គណកម្មការជាតិអូឡាំពិកកម្ពុជាបានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានចំពោះព្រះសង្ឃ និងបង្សុកូលប្រោះព្រំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នារសៀលថ្ងៃសុក្រ ១ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩ ។
ក្នុងឱកាសនោះ ក៏មានការសម្តែងរបាំត្រុដិ និងរបាំជូនពរដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវពរជ័យសេរីមង្គលឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ផងដែរ ៕
ដោយ៖ ពិទូ