ម៉ាឡេស៊ី ត្រូវលក់ទ្រព្យសម្បត្តិរដ្ឋបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាបំណុលជាតិជាង ១៦៨ ពាន់លានដុល្លារ

8110

នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីបានប្រកាស កាលពីម្សិលមិញថា បំណុលជាតិរបស់ជាតិបានធ្លាក់ចុះ មករកកម្រិតគ្រប់គ្រងបានវិញ ប៉ុន្តែរដ្ឋាភិបាលនៅតែពិចារណាលក់ទ្រព្យសម្បត្តិរដ្ឋមួយចំនួន ដើម្បីទុបស្កាត់ឱនភាពបន្ថែមទៀត ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ាហាធៀ ម៉ូហាម៉េត ក្នុងពេលថ្លែងចំពោះសភា កាលពីថ្ងៃទី ៤ មេសា ២០១៩ បានមានប្រសាសន៍ថា ភាគរយនៃបំណុលជាតិបានធ្លាក់ចុះ ក្រោយពេលកើនឡើងផលិតផលសរុបក្នុងស្រុក (GDP)
លោកបញ្ជាក់ថា៖ ” នៅពេលដែលយើងបានដោះស្រាយបញ្ហាបំណុលខ្លះ បំណុលសរុបទាំងអស់ក៏បានថមថយ ដូច្នេះ វាលែងជាប៉ះពាល់ដល់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍ ប្រទេសជាតិទៀតឡើយ ” ។

បើតាមរបាយការណ៍បានឲ្យដឹងថា បំណុលជាតិរបស់ម៉ាឡេស៊ី មានទំហំ ៦៨៦ ពាន់លានរីងហ្គីត ឬស្មើរនឹង ១៦៨ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះកាលពីលើកមុនដែលមានដល់ទៅប្រមាណ ១ លានលានរីងហ្គីត ឬប្រមាណ ២២៥ ពាន់លានដុល្លារអាមេរិក ឯណោះ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី