ប្រទេសប្រ៊ុយណេ ចាប់ផ្តើមអនុវត្តច្បាប់ប្រហារជីវិតអ្នកស្រឡាញ់ភេទដូចគ្នាហើយ

7703

សារព័ត៌មាន BBC បានចេញផ្សាយថា រដ្ឋាភិបាលប្រទេស ប្រ៊ុយណេ បានចេញច្បាប់អ៊ីស្លាមយ៉ាងតឹងរឹងថ្មីមួយដើម្បីដាក់ទោសប្រហារជីវិត អ្នកដែលស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសនេះ ។

ច្បាប់ថ្មីលើទោសប្រហារជីវិត ដោយគប់ដុំថ្មលើអ្នកទោសស្រលាញ់ភេទដូចគ្នានេះបានចូលជាធរមាន កាលពីថ្ងៃពុធ សប្ដាហ៍នេះ ក៏រួមបញ្ចូលបទឧក្រិដ្ឋផ្សេងទៀតដូចជាការកាត់ដៃជើងសម្រាប់ចោរលួចផងដែរ ។
យ៉ាងណាក៏ដោយ ច្បាប់ថ្មីនេះ ត្រូវបានធ្វើឲ្យមានការផ្កោលទោសយ៉ាងខ្លាំងពីសំណាក់អន្ដរជាតិ ហើយសហគមអ្នកស្រលាញ់ភេទដូចគ្នានៅព្រុយណេបានសម្តែងនូវការរន្ធត់ចិត្ត និងការភ័យខ្លាចជាខ្លាំង ចំពោះទោសប្រហារជីវិតនេះ ។

សូមបញ្ជាក់ផងដែរថា មុនចេញច្បាប់ថ្មីនេះ ការស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសប្រ៊ុយណេ ត្រូវបានចាត់ទុកថាជាអំពើខុសនឹងច្បាប់អ៊ីស្លាមយូរមកហើយ ដោយអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី