
ក្រុមធ្លាក់ទៅលីគទីពីរ ស៊ីម៉ាក់យូណាយធីត នឹង ប៉ះក្រុមជម្រើសខេត្តឧត្តរមានជ័យ នារសៀលម៉ោង៣:០០ ថ្ងៃទី ១៤ ខែ មីនា នេះ នៅពហុកីឡដ្ឋានជាតិ ដោយមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV ផងដែរ ។
នេះជាការប្រកួតជម្រុះថ្នាក់ខេត្ត ដើម្បីយកជើងឯក និងចម្រាញ់ ៤ ក្រុមល្អជាងគេ មកប៉ះក្រុមលីគនៅជុំចុងក្រោយ។ ពានរង្វាន់សម្តេច ហ៊ុន សែន ក្រុមការពារតំណែងជើងឯកគឺ ព្រះខ័នរាជស្វាយរៀង ដែលបានបំបាក់ ណាហ្គាវ៉ើល ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៧ ៕
ដោយ៖ Dara Hunii