បឹងកេត នឹងហោះទៅប្រកួតមិត្តភាពសប្បុរសធម៌នៅប្រទេស ថៃ នាសប្ដាហ៍ក្រោយនេះ

10297

ក្លិប បឹងកេត បានបង្ហោះជូនដំណឹងដល់អ្នកគាំទ្រ និងសាធារណជន ឱ្យបានជ្រាបថានៅថ្ងៃ អង្គារ៍ ទី ៩ ខែមេសាឆ្នាំ ២០១៩ ខាងមុខនេះ ក្រុមតារាចំរុះកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពសប្បុរសធម៌ជាមួយក្រុមតារាចំរុះថៃនៅកីឡដ្ឋានខេត្ត Pathum Thani របស់ក្លិបកងទ័ពអាកាសថៃ Air Force United បន្ទាប់ពីបញ្ចប់ការប្រកួតលីគកំពូលកម្ពុជាប្រចាំសប្តាហ៍ទី ៣ ទល់នឹង អង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យស្អែកនេះ ។

កីឡាករនិងថ្នាក់ដឹកនាំរបស់ក្លិបបឹងកេត មួយចំនួននឹងត្រូវចូលរួមជាមួយតារាសម្តែង តារាចម្រៀងរបស់កម្ពុជាជាច្រើនរូបទៀតបង្ហាញវត្តមានក្នុងការប្រកួតនេះដែលកម្មវិធីនឹងចាប់ផ្តើមពីម៉ោង ៤ រសៀលដល់ម៉ោង ៩ យប់ ដោយមានការសម្តែងជាច្រើនថែមទៀតផង ។

តាមគម្រោងនៃកម្មវិធីសប្បុរសធម៌នេះក្លិបបឹងកេត និងភាគីខាងថៃ មានគម្រោងមកធ្វើការប្រកួតមិត្តភាពសប្បុរសធម៌លើកទី ២ នៅរាជធានីភ្នំពេញ នាថ្ងៃអនាគតដើម្បីចូលរួមជួយដល់មន្ទីពេទ្យនិងកុមារកំព្រារបស់កម្ពុជា ៕

ដោយ៖ ពិទូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី