ស្ងាត់ៗ DJ Hero សម្ភាធភូមិគ្រឹះដ៏ធំស្កឹមស្កៃ ផ្អើលអស់តារាធំតូចចូលរួម ( មានរូបភាព )

22725
  • កាលពីថ្មីៗនេះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ពិធីករលោកហេរ៉ូ ( DJ Hero ) បានបង្ហោះរូបភាពជាច្រើនសន្លឹកធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងទិដ្ឋភាពពិធីឡើងគេហដ្ឋានថ្មីដ៏ធំស្កឹមស្កៃរបស់លោក ។

    ក្នុងនោះផងដែរបើផ្អែកទៅលើការបង្ហោះនោះគេសង្កេតឃើញថាលោក ហេរ៉ូ ដែលជាតារាសម្ដែងពិធីករនិងជាឌីជេ ផងដែរនោះបានបង្ហាញពីទិដ្ឋភាពឡើងគេហដ្ឋានដ៏ប្រណីតរបស់ខ្លួនយ៉ាងពោរពេញដោយភាពសប្បាយរីករាយក្នុងរាត្រីដ៏អស្ចារ្យទាំងដែលនាពេលកន្លងមកតារាប្រុសរូបនេះពុំធ្លាប់ដែលបានបង្ហើបពីរឿងផ្ទះរបស់ខ្លួនឡើយ ។

    ក្រៅពីទិដ្ឋភាពមើលទៅយ៉ាងអធិកអធមមួយនេះគេក៏សង្កេតឃើញមានការចូលរួមពីសំណាក់មិត្តៗក្នុងសង្គមសិល្បៈរួមមានតារាចម្រៀងតារាសម្ដែងពិធីករ – ពិធីការិនី ជាច្រើនចូលរួមថែមទៀតផងដែលរឹតតែញ៉ាំងឱ្យកម្មវីធីមួយនេះកាន់តែសប្បាយរីករាយថែម មួយកម្រិតទៀតផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី