ទំនើបហួស!!! Samsung បញ្ចេញគំរូ Galaxy A90 ដែលមានការមេរ៉ាថតបង្វិលមុខក្រោយ

29941
  • ក្រុមហ៊ុន Samsung រំពឹងនឹងចេញផ្សាយស្មាតហ្វូនជំនាន់ក្រោយ Galaxy A90 ក្នុងរយៈពេលដ៏ខ្លីខាងមុខ ប៉ុន្តែថ្មីៗនេះក៏ស្រាប់លេចចេញនូវវីដេអូ Render ដ៏អស្ចារ្យមួយបង្ហាញពីមុខងារពិសេសមានលើត្រកូល A សេរ៊ីផុតលេខមួយនេះ ។

    រចនាដោយ Waqar Khan បានបង្ហាញពីស្មាតហ្វូនមួយម៉ូឌែលមានប្រើប្រាស់រចនាបថអេក្រង់ពេញទាំងលើក្រោមគ្មានស្នាមឆកដោយជាប្រភេទកាមេរ៉ាផុសស្រដៀងនឹង Oppo Find X ដែរ ។ ប៉ុន្តែអ្វីដែលរសើបបំផុតនោះគឺត្រង់ផ្នែកកាមេរ៉ាអាចបង្វិលចូលការថតមុខក្រោយលើទីតាំងតែមួយយ៉ាងរហ័សបំផុត ។

    ត្បិតពុំមានការបង្ហើបពីលក្ខណៈសម្បត្តិម៉ាស៊ីនជាច្រើនផ្នែកទៀត ប៉ុន្តែទូរស័ព្ទ Galaxy A90 រំពឹងនឹងមកជាមួយអេក្រង់ធំទំហំ ៦,៧ អ៊ីញ ហើយទំនងជាដាក់ប្រកាសនាថ្ងៃទី ១០ មេសាខាងមុខនេះ ៕

    ទស្សនាវីដេអូទាំងអស់គ្នា៖

    ដោយ៖ បូណា

    ប្រភព :
    techmoblog
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី