ខឹងឳពុកចាញ់ក្ដីអ្នកជិតខាងអស់ដីជាង ២០ ឆ្នាំ ធំឡើងក្លាយជាមេធាវីតតាំងក្ដីរហូតដល់ទទួលជ័យជម្នះ

12513

វាទំនងជាពិបាកជឿងដែរថាក្រុមគ្រួសារមួយបានបាត់បង់ដីរបស់ខ្លួនដោយសារចាញ់ក្ដីនៅតុលាការអស់ជាង ២០ ឆ្នាំតែអាចទាមទារមកវិញបានដោយសារកូនប្រុសរបស់ខ្លួនបានក្លាយជាមេធាវី ។

លោក Jordan Kinyera មានអាយុទើបតែ ៦ ឆ្នាំប៉ុណ្ណោះនៅពេលដែលគ្រួសាររបស់លោកបានចាញ់ក្ដី និងបាត់បង់ដីទៅឱ្យអ្នកជិតខាងក្នុងឆ្នាំ ១៩៩៦ ។ ឃើញពីភាពអយុត្តិធម៌មកលើគ្រួសារខ្លួនលោក Jordan Kinyera បានព្យាយាមរៀនសូត្រផ្នែកច្បាប់ពេលសិក្សានៅមហាវិទ្យាល័យដោយបានផ្ដោតជាពិសេសលើច្បាប់ដីធ្លី ។ នៅ ២៣ ឆ្នាំក្រោយមកលោកបានតតាំងក្ដីជាថ្មីនៅពេលលោកបានក្លាយខ្លូនជាមេធាវី ។ នៅក្នុងប្រទេស អូហ្គាន់ដា រឿងជម្លោះដីធ្លីកើតឡើងមានជាញឹកញាប់ ហើយពេលខ្លះបញ្ចប់ដោយអំពើរហិង្សាក៏មាន ។

លោក Jordan Kinyera ថ្លែងថា៖ ” ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលការខិតខំរបស់ខ្ញុំជាច្រើនឆ្នាំបានទទួលជោគជ័យ ” ។

ទោះបីជាបានចាញ់ក្ដីហើយក៏ដោយក៏ឪពុករបស់លោកនៅពេលនោះនៅបន្តប្ដឹងទៅតុលាការមួយជាន់ហើយមួយជាន់ទៀត ជាហូរហែររហូតធ្លាក់ខ្លួនឈឺ និងអស់ទ្រព្រសម្បត្តិជាច្រើន ។ រឿងក្ដីដីធ្លីរបស់គ្រួសារលោក Jordan Kinyera នៅបន្តរហូតលោកបានក្លាយជាមេធាវី និងបានតតាំងក្ដីដោយខ្លួនឯង ។ លោកថាលោកបានឃើញពីភាពអយុត្តិធម៌ក្នុងរឿងជម្លោះដីធ្លីទើបលោកខំរៀនដើម្បីក្លាយជាមេធាវីដើម្បីជួយរកយុត្តិធម៌ជូនជនរងគ្រោះផ្សេងទៀតលោកថា៖ ” ខ្ញុំចង់ក្លាយជាមេធាវី ខ្ញុំអាចជួយអ្នកផ្សេងដែលមានស្ថានភាពដូចពួកខ្ញុំ ” ។

លោក Jordan Kinyera នៅពេលតុលាការសម្រេចឱ្យគ្រួសាររបស់លោកបានទទួលដីមកវិញនោះលោកពិតជាសប្បាយចិត្តហើយបានទូរសព្ទប្រាប់ឪពុកលោកពីរឿងនេះ ។ លោកថា៖ ” ឪពុកខ្ញុំគាត់រំភើបណាស់ ហើយគាត់យំ ” ។ ឪពុករបស់លោក Jordan Kinyera មិនបានចូលស្ដាប់ក្នុងសវនាការទេនៅពេលនោះដោយសារបញ្ហាសុខភាព ៕

ដោយ៖ រ៉ាយូ

ប្រភព :
ladbible
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី