
គំនិតចង់បង្កើតទីក្រុងបណ្ដែតទឹកត្រូវបានប្រកាសនៅក្នុងសន្និបាតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ។ យោងតាមគេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថាគំនិតចង់បង្កើតឱ្យមានទីក្រុងបណ្ដែតទឹកនេះគឺដើម្បី ជួយមនុស្សជាតិសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរបរិយាកាសនិងនិរន្តរភាពក្នុងការអភិវឌ្ឍន៍ ។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed បាននិយាយនៅក្នុងការប្រជុំតុមូលនាទីក្រុងញីវយ៉កថា៖ ” ទីក្រុងបណ្តែតទឹកគឺជាមធ្យោបាយមួយដើម្បី ធានាភាពស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុពីព្រោះអាគារអាចបណ្តែតជាមួយនឹងទឹកសមុទ្រ ។ នៅពេលសហគមន៍បណ្ដែតទឹកទាំងមូលត្រូវបានរចនាឡើងពីការបន្តុបជាប់គ្នាអីចឹងពួកវាក៏អាចត្រូវបានធ្វើឡើង ដោយមិនពឹងធម្មជាតិដែរ ។ ដូច្នោះហេតុអ្វីបានជាគេមិនប្រើខ្យល់និងទឹកដើម្បីបំពេញតម្រូវការអគ្គិសនីសម្រាប់វាទៅ? ” ។
អង្គការសហប្រជាជាតិ គ្រោងដំណើរការគម្រោងនេះជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា ម៉ាសាឈូសេត សម្រាប់វិស្វកម្មសមុទ្រ និងអង្គការ Oceanix ។ Bjarke Ingels ស្ថាបត្យករដឹកនាំគម្រោងនេះបានប៉ាន់ប្រមាណថាការរចនានេះគ្រោងនឹងនាំយកមនុស្សចំនួន ១០ ០០០ នាក់រស់នៅលើកោះផ្ទៃក្រលាទំហំ ៤,៥ អាសម្រាប់មនុស្ស ៣០០ នាក់ ។ មូលដ្ឋានចំនួន ៦ បង្កើតបានជាភូមិទី ១ ហើយភូមិ ៦ បង្កើតបានជាទីក្រុង ១ ។
ប្រភពខាងលើបន្តថា ទីក្រុងបណ្តែតទឹកធំបំផុតប្រមាណ ១០ នឹងលេខរូបរាងឡើងនៅត្រឹមឆ្នាំ ២០៥០ ។ សមុទ្រគឺជាជោគវាសនាសម្រាប់មនុស្សរស់នៅនាពេលអនាគត ៕
ដោយ៖ សំណាង