ដឹងមូលហេតុដែល Costa ទទួលបានកាតក្រហមហើយ ព្រោះតែជេរម៉ែអាជ្ញាកណ្តាល ក្នុងជំនួប Barce 2-0 AT

7296
  • ខ្សែប្រយុទ្ធជួមុខទាំង ២ រូបកីឡាករ Luis Suarez និង Lionel Messi បានស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់នៅចុងម៉ោងជួយឱ្យក្រុមអ្នកមានបុណ្យ FC Barcelona យកឈ្នះលើក្រុម Atletico Madrid កាលពីរាត្រីព្រឹកមិញនេះ ។

    ជ័យជម្នះ ២-០ ធ្វើឱ្យក្រុម Barcelona វ៉ាដាច់ ១១ ពិន្ទុឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ La Liga ដែលមានន័យថាពួកគេត្រូវការតែឈ្នះ ៤ ប្រកួតទៀតប៉ុណ្ណោះគឺគ្រប់គ្រាន់សម្រាប់ក្រុម Barcelona ក្នុងការលើកពានក្របខ័ណ្ឌ La Liga មុនបញ្ចប់រដូវកាលសារជាថ្មី ។

    កីឡាករ Diego Costa បានទទួលកាតក្រហមបណ្តេញចេញនៅនាទីទី ២៨ ដែលធ្វើឱ្យការប្រកួតត្រូវបានក្លឹប Barcelona គ្របសង្កត់ ប៉ុន្តែមិនអាចទម្លុះប្រព័ន្ធការពារដ៏រឹងមាំរបស់លោក Diego Simeone បានឡើយ ហើយត្រូវអូសបន្លាយដល់ជិតចប់ការប្រកួតទើប Barcelona អាចទទួលជ័យជម្នះ ។

    អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea ទទួលបានកាតក្រហមភ្លាមៗក្រោយ Costa បានជេរម៉ែលោកអាជ្ញាកណ្តាលលោក Gil Manzano នៅនាទីទី ២៨ ។ នេះជាការទទួលបានកាតក្រហមភ្លាមៗលើកទី ២ ហើយរបស់កីឡាករសញ្ជាតិអេស្ប៉ាញនៅក្របខ័ណ្ឌ La Liga និងលើកទី ៣ ក្នុងអាជីពរបស់គេ ៕

    ដោយ៖ ពិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី