អាមេរិក យល់ព្រមលក់ឧទ្ធម្ភាចក្រមានមុខងារចម្រុះចំនួន ២៤ គ្រឿងតម្លៃសរុប ២,៦ ពាន់លានដុល្លារឱ្យឥណ្ឌា

45554
  • ក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់ឧទ្ធម្ភាចក្រមានមុខងារចម្រុះ Sikorsky MH-60R ចំនួន ២៤ គ្រឿងតម្លៃសរុប ២,៦ ពាន់លានដុល្លារឱ្យប្រទេសឥណ្ឌា តាមសំណើរបស់ប្រទេសនេះដែលធ្វើឡើងកាលពីឆ្នាំមុន ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) កាលពីថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩ ។

    ឧទ្ធម្ភាគចក្រដែលផលិតដោយក្រុមហ៊ុន Lockheed Martin នេះត្រូវបានរចនាឡើងសម្រាប់ប្រឆាំងនឹងនាវាមុជទឹក និងកប៉ាល់នានាព្រមទាំងសម្រាប់ប្រតិបត្តិការស្រាវជ្រាវ និងសង្គ្រោះលើផ្ទៃសមុទ្រផងដែរ ។ DSCA បញ្ជាក់ថាការយល់ព្រមលក់ឧទ្ធម្ភាគចក្រនេះនឹងគាំទ្រដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិអាមេរិកដោយការជួយពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាមេរិក – ឥណ្ឌ និងការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃដៃគូយោធាដ៏សំខាន់មួយនេះក៏ដូចជាស្ថិរភាពនយោបាយសន្តិភាព និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង ។

    ក្រៅពីនេះ ឥណ្ឌា ក៏បានស្នើសុំទិញមីស៊ីល AGM-114 Hellfire ចំនួន ១០ គ្រាប់, រ៉ុកកែត APKWS ចំនួន ៣៨ គ្រាប់, គ្រាប់បែក MK 54 ចំនួន ៣០ គ្រាប់ ព្រមទាំងអាវុធមីស៊ីល និងឧបករណ៍ផ្សេងៗទៀតផងដែរ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី