ហ៊ុល គឹមហ៊ុយ ថា ទោះអ្នកគាំទ្រអង្គរថាយហ្គឺរច្រើនយ៉ាងណាក្ដី ក៏ខ្លួនមិនខ្លាចដែរ

31458
  • អ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់ក្លិប បឹងកេត ប្រាប់ថាវត្តមានដ៏ច្រើនពីសំណាក់អ្នកគាំទ្រម្ចាស់ផ្ទះ អង្គរថាយហ្គឺរ នឹងមិនបង្កសម្ពាធដល់រូបគេទេពេលប៉ះគ្នាក្នុងជំនួបក្របខណ្ឌ Metfone Cambodian League សប្ដាហ៍ទី ៣ នៅថ្ងៃអទិត្យទី ៧ ខែមេសា វេលាម៉ោង ៣ៈ៣០ នាទីរសៀលនាកីឡដ្ឋានខេត្តសៀមរាប ។

    អ្នកចាំទីជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំរូបនេះពន្យល់ថា៖ ” អត់អីទេបងអ្នកគាំទ្រមិនសូវជាផ្ដល់សម្ពាធអីប៉ុន្មានតែក្រុមអ្នកគាំទ្រមកច្រើនបែបនេះនឹងធ្វើឱ្យយើងកាន់តែខំប្រឹងប្រែងថែមទៀត ។ ហើយខ្ញុំក៏មានអារម្មណ៍សប្បាយចិត្តដែលបានមកកាន់ទឹកដីមួយពេញដោយអ្នកស្នេហាវិស័យកីឡា និងប្រកួតជាមួយក្រុមដ៏ខ្លាំងប្រចាំខេត្ត ” ។

    លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ បានប្រកាសលើគណនីហ្វេសប៊ុករបស់ខ្លួនអញ្ជើញអ្នកនិយមបាល់ទាត់ពិសេសប្រជាពលរដ្ឋនៅខេត្តសៀមរាបឱ្យចូលរួមទស្សនាការប្រកួតក្នុងទឹកដីលើកដំបូងរបស់ខ្លួនតទល់ បឹងកេត នារសៀលនេះ ឱ្យបានដល់ចំនួន ៥,០០០ នាក់ដើម្បីបំបែកកំណត់ត្រារដូវកាលចាស់ ។ ឆ្លងកាត់ការប្រកួត ៣ លើក អង្គរថាយហ្គឺរ មាន ៤ ពិន្ទុឈរពីលើបឹងកេត មួយ ពិន្ទុ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី