
កីឡាករឆ្នើមជម្រើសជាតិអង់គ្លេសរូបនេះបានរងរបួសសរសៃកជើងជាលើកទីបីក្នុងរយៈពេល ១៨ ខែ មកនេះ ។
Harry Kane មានរបួសធ្ងន់ស្រដៀងគ្នានៅខែ កញ្ញា ឆ្នាំ ២០១៦ នៅពេលដែលរូបគេត្រូវសម្រាក់ព្យាបាលរបួស ៧ សប្ដាហ៍ ។ ប្រសិនបើការធ្វើរោគវិនិច្ឆ័យគឺត្រឹមត្រូវលោកនឹងអាចត្រឡប់មកវិញបានត្រឹមចុងខែមេសាឯណោះ ។
រូបគេអាចនឹងត្រៀមខ្លួនចូលរួមក្នុងការប្រកួតក្របខ័ណ្ឌ Premier League បីប្រកួតចុងក្រោយរបស់ Tottenham នៅលើទឹកដី Watford , West Brom និង Leicester នៅថ្ងៃចុងក្រោយនៃខែមេសា ។
ដោយផ្អែកលើភាពជោគជ័យរបស់ក្រុម Spur នៃពានរង្វាន FA Cup កីឡាកររូបនេះអាចចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែ ឧសភា ។ ហើយយុទ្ធនាការ World Cup របស់អង់គ្លេសចាប់ផ្តើមនៅខែមិថុនា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៨ ។
Kane បានរងរបួសនៅលើទឹកដី Bournemouth កាលពីថ្ងៃអាទិត្យ។ ការស្កេនរបស់គាត់ត្រូវបានគ្រោងធ្វើនៅថ្ងៃចន្ទប៉ុន្តែវាមិនអាចធ្វើទៅបានដោយសារកជើងរបស់គាត់ហើមពេកមិនអាចវាយតម្លៃត្រឹមត្រូវ ៕
ដោយ៖ Dara Hunii