ឃើញ Son បង្ហាញទម្រង់លេងល្អខ្លាំងពេកអ្នកគាំទ្រទ្រាំមិនបានដាក់ឈ្មោះក្រៅឱ្យថា ” Sonaldo “

28832
  • កីឡាករ Son Heung Min ត្រូវបានអ្នកគាំទ្រទាំងនៅ អាស៊ីនិងអឺរ៉ុប ជាពិសេសអ្នកគាំទ្របាល់ទាត់អង់គ្លេសបានដាក់ឈ្មោះក្រៅថា “Sonaldo” បន្ទាប់ពីរូបគេក្លាយជាដៃគូរដ៏យល់ចិត្តគ្នាជាមួយខ្សែប្រយុទ្ធ Harry Kane បានបង្កព្យុះភ្លៀងដល់ក្រុមគូប្រកួតទាំងនៅអង់គ្លេស និងជម្រើសជាតិក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ។

    ម្ចាស់អាវលេខ ៧ ទាំងជម្រើសជាតិ និងក្លឹប រូបនេះត្រូវបានគេសង្កេតឃើញថាមានបច្ចេកទេសខ្ពស់ក្នុងការគ្រប់គ្រងបាល់ ចែកបាល់ឱ្យមិត្តរួមក្រុម និងសម្រេចទី ដែលអាចចាត់ចូលជាកីឡាករលំដាប់ពិភពលោក ។ ទោះរូបគេមិនបានធ្វើស្ទាយអបអរគ្រាប់បាល់ (ហ្ស៊ូៗៗ .. ) តាមតារាក្នុងចិត្តរបស់គេកីឡាករ Cristiano Ronaldo ក៏ប៉ុន្តែមានកាយវិការមួយចំនួនពេលដែលគេស៊ុតចូលក៏មិនអាចគេចផុតពីក្រសែភ្នែកអ្នកតាមដានបានឡើយ ។

    ជាមួយនឹងទេពកោសល្យពីកំណើតបូករួមជាមួយនឹងការខិតខំហ្វឹកហាត់ Son បានជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង យកឈ្នះ ក្រុមជម្រើសជាតិជប៉ុន គ្រងមេដាយមាសប្រចាំពានរង្វាន់ហ្គេមអាស៊ីឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ។ រូបគេបានឈ្នះពានបុគ្គលជាច្រើនដែលមានត្រួសៗដូចជា កីឡាករល្អបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង ៣ ដង ( ២០១៣, ២០១៤ និង ២០១៧ ) កីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី ៣ ដង ( ២០១៤, ២០១៥ និង ២០១៧ ) ឈ្នះពានអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្របខ័ណ្ឌ FA Cup រដូវកាល ២០១៧/២០១៨ និងឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំក្របខ័ណ្ឌ Premier League ប្រចាំខែវិច្ឆិការឆ្នាំ ២០១៨ ផងដែរ ។

    Son Heung Min ដែលមានវ័យ ២៦ ឆ្នាំរូបនេះបានក្លាយជាកីឡាករថ្លៃជាងគេប្រចាំទ្វីបអាស៊ី ហើយថ្មីៗនេះ Son ក៏បានក្លាយជាកីឡាករសញ្ជាតិកូរ៉េខាងត្បូងដំបូងគេដែលអាចរកគ្រាប់បាល់បាននៅកីឡដ្ឋានថ្មីរបស់ក្រុមមាន់ខ្នាយមាស Tottrnham Hotspur ថែមទៀតផង ៕

    ទស្សនាសមត្ថភាព Son ទាំងអស់គ្នា៖

    ដោយ៖ ពិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី