តារាចម្រៀងខ្មែរឆ្នើមចំនួន ៣ រូបនេះ ដែលទទួលបានការកោតសរសើរពីស្ថានទូតអាមេរិក

20801
  • មិនមែនជារឿងធម្មតាពេកឡើយដែលសិល្បករសិល្បការិនីខ្មែរចំនួន ៣ រូបទទួលបានការកោតសរសើរពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ជាចំហថាពួកគេមានសមត្ថភាព និងទេពកោសល្យកម្ររកបានរៀងៗខ្លួន ។ ពួកគេទាំងនោះរួមមានអ្នកស្រី សុង សេងហ៊ន កញ្ញា ឱក សុគន្ធកញ្ញា និងលោក យឹង យន ។

    ១/ អ្នកស្រី សុង សេងហ៊ន៖ លោកស្រី សុង សេងហ៊ន ជាអ្នកចម្រៀងដ៏មានប្រជាប្រិយម្នាក់ក្នុងប្រទេសនាទសវត្សរ៍ទី ៩០ ។ លោកស្រីគឺជាបុគ្គលចុងក្រោយគេដែលទទួលបានការសរសើរពីស្ថានទូតអាមេរិកនៅកម្ពុជាគិតត្រឹមចុងខែមីនានេះ ។ អ្នកស្រី សុង សេងហ៊ន មានដើមកំណើតនៅរាជធានីភ្នំពេញ ប៉ុន្តែក្នុងសម័យខ្មែរក្រហមគាត់ត្រូវបានជម្លៀសទៅខេត្តបាត់ដំបងជាមួយក្រុមគ្រួសារ ហើយក្រោយមកក៏បានបន្តទៅរស់នៅអាមេរិក ក្រោយការដួលរលំនៃរបបមួយនេះនាឆ្នាំ ១៩៧៩ ។ ចំពោះតារាចម្រៀងទសវត្សរ៍ ៩០ រូបនេះទូតបានបញ្ជាក់ថា៖ ” សំឡេងដ៏ពីរោះនិងក្រអួនក្រអៅរបស់អ្នកស្រីនៅតែដក់ជាប់ក្នុងដួងចិត្តអ្នកស្ដាប់វ័យកណ្ដាល ” ។

    ២/ កញ្ញា ឱក សុគន្ធកញ្ញា៖ តារាចម្រៀងស្រីជួរមុខរបស់ហង្សមាសជាមនុស្សទី១ ដែលទទួលការសរសើរពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាគិតត្រឹមដើមឆ្នាំ ២០១៩ នេះ ។ ចំណុចលេចធ្លោរបស់តារាស្រីគឺពាក់ព័ន្ធនឹងការស្លៀកពាក់ពោលគឺការតុបតែងខ្លួន ។ ទូតអាមេរិកបានសរសើរពីទឹកដម និងការស្លៀកពាក់ជាពិសេសលើអត្តចរិតថ្លៃថ្នូររបស់នាង ។ ការពោលសរសើរនេះគឺកើត ១ សប្តាហ៍មុនប៉ុណ្ណោះធៀបនឹងអ្នកស្រី សុង សេងហ៊ន ។

    ៣/ លោក យឹង យន៖ ធៀបនឹងតារាចម្រៀងទាំង ២ ខាងលើលោក យឹង យន ទទួលបានការលើកសរសើរពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមុនគេពោលគឺតាំងពីឆ្នាំ ២០១៧ មកម្លេះ ។ ការកោតសរសើរនោះបន្ទាប់ពីតារាចម្រៀងនិយមបទមរតកដើម និងនិយមស្នាដៃបង្កើតថ្មីបានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនមួយអាល់ប៊ុមនិយាយពី សក្ដានុពលរបស់ទីកន្លែងនានាក្នុងទឹកដីអាមេរិក ។

     

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី