លាក់ជាង ៣ ឆ្នាំ ទីបំផុតភរិយាលោក Por ដាច់ចិត្តប្រាប់កូនស្រីរបស់ខ្លួនអំពីការស្លាប់របស់ឪពុក

23132
  • រឿងរ៉ាវការស្លាប់របស់តារាសម្ដែងលោក Por ដែលអ្នកនាង Vanda ជាភរិយាតារាប្រុសរូបនេះបានលាក់បាំងកូនស្រីខ្លួនជាង ៣ ឆ្នាំមកនេះនៅទីបំផុតនាងក៏ទើបតែដាច់ចិត្តប្រាប់ការពិតដល់កូនស្រីខ្លួនហើយ ។

    យ៉ាងណាមិញស្របពេលអ្នកនាង Vanda បានប្រាប់ការពិតទៅកាន់កូនស្រីខ្លួនភ្លាមៗនោះកូនស្រីនាងក៏បានយំ និងដង្ហើយថានឹកដល់ឳពុកខ្លួនដែលធ្វើឱ្យមហាជនអ្នកទស្សនាវីដេអូមួយនោះមើលហើយសឹងស្រក់ទឹកភ្នែកតាម ព្រោះតែអាណិតដល់ទឹកចិត្តកូនស្រីតារាប្រុសលោក Por ដែលត្រូវមកដឹងថាខ្លួនបានក្លាយជាក្មេងកំព្រាឳពុកទាំងវ័យក្មេងយ៉ាងដូច្នេះ ។ ជាមួយគ្នានេះដែរអ្នកនាង Vanda ក៏បានសរសេរបញ្ជាក់អមជាមួយវីដេអូនោះថា៖ ” ដល់ពេលវេលាហើយណាកូនគ្រប់យ៉ាងនឹងត្រូវឆ្លងកាត់ដោយល្អម៉ាក់ដឹងថាកូនរឹងមាំសមល្មមដែលត្រូវដឹង ប៉ុន្តែប្រសិនបើកូនយំយើងនឹងយំជាមួយគ្នាអោបគ្នារួចយើង ឈប់យំជាមួយគ្នា ហើយនឹងងើបដើរទៅមុខជាមួយគ្នាណាកូន ” ។

    សូមបញ្ជាក់ផងដែរថា បន្ទាប់ពីភរិយា Por បានប្រាប់ការពិតដល់កូនស្រីរួចមកកាលព្រឹកម្សិលមិញនេះអ្នកទាំងពីរក៏បានទៅធ្វើបុណ្យឧទ្ទិសកុសលដល់លោក Por នៅឯវត្តជាមួយគ្នាពីរនាក់ម្ដាយកូនផងដែរ ៕

    ទស្សនាវីដេអូទាំងអស់គ្នា៖

    "แม่คะ อัดคลิปส่งให้พ่อที" มะลิคืนนี้แม่สุดจริงๆ ถึงเวลาแล้วนะลูก ทุกอย่างต้องผ่านไปด้วยดี แม่รู้ว่าหนูเข้มแข็งพอที่จะรับรู้แล้ว @portid (คลิปนี้สำหรับคนที่เอ็นดูน้องและติดตามเรื่องราวของน้องนะคะ ไม่ดราม่านะคะ เพราะโบว์เองก็จุกและเจ็บพอแล้วค่ะ)

    Posted by Bo Vanda Sahawong on Sunday, April 7, 2019

    ដោយ៖ នាតី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី