
ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានបន្តកំណត់ត្រាយ៉ាងល្អលើទីលានកីឡដ្ឋានថ្មីរបស់ខ្លួន បន្ទាប់ពីយកឈ្នះក្រុមរួមលីគក្លឹបមេឃខៀវ Manchester City នៃក្របខ័ណ្ឌ UEFA Champions League ក្នុងលទ្ធផល ១ ទល់នឹង ០ ។
ការប្រកួតជើងទីមួយ កាលពីយប់មិញក្រុមភ្ញៀវ Manchester City ដែលសឹងតែមានឱកាសនាំមុខ ១ គ្រាប់មុនទៅហើយនៅនាទី ១៣ ប៉ុន្តែកីឡាករ Sergio Aguero បែរជាស៊ុតបាល់ពិន័យប៉េណាល់ទីមិនចូលទៅវិញ ។ ជំនួបនោះបើទោះជាម្ចាស់ផ្ទះស៊ុតចំគោលដៅបានច្រើនជាង ប៉ុន្តែក្រុមរបស់លោក Pep Guardiola មានភាគរយគ្រប់គ្រងបាល់ខ្ពស់រហូតដល់ ៥៧% ឯណោះ តែនៅតែមិនអាចរកគ្រាប់បញ្ចូលទីបាន ។
យ៉ាងណានៅនាទី ៧៨ ខ្សែប្រយុទ្ធឆ្នើមទ្វីបអាស៊ី Son Heung-Min ស៊ុតបញ្ចូលទីបាន ១ គ្រាប់ និងជាគ្រាប់បាល់ជ័យជម្នះជួយក្រុម មាន់ខ្នាយមាស ហើយប្រសិនបើអាចទប់ Man City ជាប់នៅកីឡដ្ឋាន Etihad នៃការប្រកួតជើងទីពីរ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៨ មេសា សប្ដាហ៍ក្រោយ នោះ Spur នឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕
ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖
ដោយ៖ តារា