សុទ្ធតែតារា!!! ក្រុមតារាចម្រុះកម្ពុជា បំបាក់ក្រុមតារាចម្រុះថៃ លើកពានសប្បុរសធម៌មួយនៅថៃ

31457
  • កីឡាករយុវជន និងថ្នាក់ដឹកនាំរបស់ក្លិប បឹងកេត បានចូលរួមជាមួយតារាសម្តែង តារាចម្រៀង តំណាងឱ្យកម្ពុជាជាច្រើនរូបបានប្រកួតឈ្នះក្រុមតារាចំរុះថៃ ក្នុងលទ្ធផល ២-១ ក្នុងប្រកួតមិត្តភាពដើម្បីសប្បុរសធម៌នៅកីឡដ្ឋានខេត្ត Pathum Thani ក្នុងប្រទេសថៃ ។

    ក្រុមតារាចំរុះកម្ពុជា រកគ្រាប់បាល់បានដោយកីឡាករ ចេន ដែលជាការទាត់បាល់ពិន័យ ១១ ម៉ែត្រក្នុងវគ្គទី ១ និង ១ គ្រាប់ទៀតនៅចុងវគ្គទីពីរ រកបានដោយកីឡាករ លឹម យូ ដែលជាគ្រាប់បាល់ជ័យជម្នះ ។ តាមគម្រោងនៃកម្មវិធីសប្បុរសធម៌នេះក្លិប បឹង កេត និងភាគីថៃ មានគម្រោងមកធ្វើការប្រកួតមិត្តភាពសប្បុរសធម៌លើកទីពីរ នៅរាជធានីភ្នំពេញនាថ្ងៃអនាគតដើម្បីចូលរួមជួយដល់មន្ទីពេទ្យ និងកុមារកំព្រារបស់កម្ពុជា ផងដែរ ៕

    ដោយ៖ ពិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី