សូមរួមរំលែកទុកផង!!! បងប្រុស ផេនខេត ស្លាប់ចោលប្រពន្ធនិងកូនក្នុងផ្ទៃ ទាំងអាលោះអាល័យ

16509
  • កាលពីយប់មិញនេះមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយទទួលបានដំណឹងថាបងប្រុសបង្កើតរបស់ពិធីករដ៏មានប្រជាប្រិយភាព ផេនខេត បានទទួលមរណៈភាពត្រឹមរយៈពេលដ៏ខ្លីដែលបន្សល់ទុកនូវភរិយាឱ្យនៅមេម៉ាយ ។

    ដំណឹងដ៏សោកសៅមួយនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពិតជាសោកស្តោយយ៉ាងខ្លាំងដែលនាងត្រូវបានបាត់បង់សមាជិកគ្រួសាររបស់ខ្លួនមិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកចូលចិត្តស្រលាញ់បងប្រុសរបស់តារារូបនេះបានបង្ហោះសារចូលរួមរំលែកទុក្ខគ្រប់គ្នា ។ ការស្លាប់របស់បងប្រុសជាទីស្រលាញ់តារារូបនេះត្រូវបានគេដឹងថាបងប្រុសនាងស្លាប់ដោយសារតែមានជំងឺប្រចាំកាយម៉្យាងដែលបានឆ្លងកាត់ចូលមន្ទីរពេទ្យផងដែរ ។ តែអ្វីដែលគួរឱ្យសង្វេគខ្លាំងនោះគឺភរិយាសំណព្វរបស់បងប្រុសនាងកំពុងតែពរពោះកូនក្នុងផ្ទៃជិតសម្រាលផងដែលក៏ប៉ុន្តែបែរជាជួបរឿងអកុសលបែបនេះទៅលើគ្រួសារ ។

    ទន្ទឹមនឹងនេះដែរអ្នកគាំទ្រក៏បានបង្ហាញអារម្មណ៍សោកស្តាយនិងបានលើកទឹកចិត្តដល់នាងដែលត្រូវបាត់បង់បងប្រុសដ៏ល្អ និងជាទីស្រលាញ់គ្មានថ្ងៃវិលត្រលប់មកវិញត្រឹមមួយរយៈពេលដ៏ខ្លី ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី