ធ្វើស៊ីផ្លូវចិត្តបាត់!!! សួង សុខារ៉ានីត លេងឈុតប៊ីគីនីម៉ាអស់ដៃ នៅកោះបាលី ធ្វើឱ្យប្រុសៗឈាមច្រមុះព្រាត

16177
  • តារាសម្ដែង សួង សុខារ៉ានីត ទើបតែបញ្ចប់ដំណើរកម្សាន្តមួយលើកោះ បាលី ប្រទេសឥណ្ឌូណេស៊ីនា នាប៉ុន្មានថ្ងៃមុននេះក្នុងនោះអ្វីដែលជាការចាប់អារម្មណ៍ខ្លាំងគឺ នាងបានបញ្ចេញឈុតប៊ីគីនី លើហាងហែលទឹកជាច្រើនប្លង់លើកោះដ៏ល្បីឈ្មោះមួយនេះធ្វើឱ្យប្រុសៗតាំងបើកភ្នែកធំៗតែម្ដង ។

    នោះគឺជាដំណើរកម្សាន្តឯកជនរបស់នាងមិនមានពាក់ព័ន្ធនឹងការងារសិល្បៈនោះទេ ។ បើតាមការឱ្យដឹងពី សុខារ៉ានីត នាងបានទៅលេងទៅនោះកាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩ កន្លងទៅដោយនាងទៅចំនួន ៣ យប់ ៤ ថ្ងៃជាមួយនិងមិត្តភ័ក្ដិរបស់នាង ៣ នាក់ផ្សេងទៀតជាជនជាតិសាំងហ្គាពួរ ។ ក្នុងដំណើរកម្សាន្តនោះស្រីស្អាតរូបនេះប្រាប់ថាគឺនាងទៅតាមការបបួលរបស់មិត្តភ័ក្ដិមិនមែនទៅជាមួយប្រុសស្នេហ៍នោះទេ ហើយការចំណាយលើដំណើរកម្សាន្តលើកនេះនៅឥណ្ឌូណេស៊ីសម្រាប់នាងម្នាក់ឯងអស់ប្រហែលជាង ២ ពាន់ដុល្លារអាមេរិក ។ សួងសុខារ៉ានីត បានថ្លែងឱ្យដឹងទៀតថា ដោយឃើញសម្រស់ទេសភាពនៅទីនោះស្រស់ស្អាត ហើយចិត្តនាងប៉ងទៅមុជទឹកយូរហើយផងក៏បណ្ដោយចិត្តរំលេចឈុតប៊ីគីនីដូច្នេះតែម្ដងទៅ ។

    សម្រាប់ការដើរលេងលក្ខណៈឯកជននេះមិនមែនជាលើកទី១ ឡើយរបស់តារាសម្ដែងស្រី សួង សុខារ៉ានីត បានទៅដើរលេងនាងថាកន្លងមក នាងធ្លាប់ដើរលេងបានជិត ១០ កន្លែងមកហើយក្នុងនោះមានដូចជា ប៉េកាំង ហុងកុង ហ្វាងទុង សាំងហ្គាពួ ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន និងហ្សាកាតា ជាដើម។ មិនត្រឹមប៉ុណ្ណឹងនេះក៏មិនមែនជាលើកទី ១ ដែរ ដែលតារាសម្ដែងនិយមសិចស៊ីរូបនេះរំលេចឈុតប៊ីគីនី ។ ជាក់ស្ដែងនាងក៏ធ្លាប់សំញែងឈុតក្នុងនោះតាំងពីនៅក្នុងស្រុកជាហូរហែមកដែរ ។ ស្រីស្អាតមកពីខេត្តកំពង់ឆ្នាំងរូបនេះបានសង្កត់ធ្ងន់ថានេះក៏ទំនងមិនជាលើកចុងក្រោយសម្រាប់ការដាក់បង្ហាញជូនសម្រស់របស់នាងតាមរយៈឈុតចិត្តល្អនេះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី